ព័ត៌មានអន្តរជាតិ ៖ ខ្សែវីដេអូ ដែលប្រៀបដូចជាឈុតឆាកក្នុងវីដេអូហ្គេមមួយ តែតាមពិតជាសកម្មភាព ពិតដែល  គ្រាប់រ៉ុក្តែត   អ៊ីស្រាអែល បានវាយប្រហារចំអគារលំនៅដ្ឋាន និង កន្លែងលក់ដូរធំៗនៅ តំបន់ ហ្គាសា កាល   ពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយមានការកំណត់ទីតាំងពីផ្ការណបនៅ លើអាកាស របស់ អ៊ីស្រាអែល។ វីដេអូនេះ ត្រូវបានចេញផ្សាយដោយយោធាអ៊ីស្រាអែល។

/

យោធាអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃអង្គារ  ម្សិលមិញ នេះ  ថា ការវាយប្រហាររបស់ខ្លួន នេះ គឺជា ការឆ្លើយតបទៅនឹងការវាយប្រហាររបស់យោធាហាម៉ាស់ ដោយ ពួកគេបានយក សាលារៀន នៅតំបន់ សេហ្សាអៀ ជាមូលដ្ឋានសម្រាប់បាញ់គ្រាប់ និង ការវាយប្រហារផ្សេង ទៀត  ចេញ ពីតំបន់ ខានយូនីស នៃភាគខាងលិចតំបន់ហ្គាសា មកលើទឹកដីអ៊ីស្រាអែល។

/

កាលពីព្រឹកថ្ងៃអង្គារដដែលនោះ គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាសា បានវាយប្រហារចំផ្ទះមួយ ខ្នងនៅក្នុង ក្រុងអាសកេឡូន ភាគខាងត្បូងអ៊ីស្រាអែល។ ជុំវិញការប្រយុទ្ធគ្នានោះ អ៊ីស្រាអែល បាន​  ថ្កោល​  ទោស ក្រុមហាម៉ាស់ថា ជាក្រុមសកម្មប្រយុទ្ធឥស្លាមកំពុង គ្រប់គ្រងតំបន់ហ្គាសាទាំងមូលនោះ បានប្រើ​ប្រាស់​ទីតាំងរស់នៅរបស់ជនស៊ីវិល ជាមូលដ្ឋាន បាញ់គ្រាប់រ៉ុក្កែត មកលើអ៊ីស្រាអែល៕

/

- អាន ៖ យន្តហោះ ចម្បាំង បំផ្លាញអាគារលំនៅស្ថាន ធំបំផុតទី ២ ក្នុងក្រុង របួសរាប់សិបនាក់

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ និង យូធូប