ក្រោមប្រធានបទ �អេស អ៊ឹម អ៊ី ជាបេះដូងនៃកំណើតសេដ្ឋកិច្ចជាតិ�នៅថ្ងៃទី ២ ខែមីនា
ឆ្នាំ២០១២ នៅសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បាន
រៀបចំធ្វើសន្និសីទសាព័ត៍មាន ស្តីអំពីពិព័រណឧស្សាហកម្មពិព័រណឧស្សាហកម្ម អេស អ៊ឹម អ៊ី
កម្ពុជា -អន្តរជាតិ ២០១២ ក្រោមប្រធានបទ �អេស អ៊ឹម អ៊ី ជាបេះដូងនៃកំណើតសេដ្ឋកិច្ច
ជាតិ� ព្រោះថា SME ជាចលករដ៏សំខាន់ក្នុងការជំរុញដល់ កំណើតសេដ្ឋកិច្ចជាតិនិងលើក
កំពស់ដល់ការងារក្នុងសង្គម។ លោកឧកញ៉ា តែ តាំង ប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាស
ធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកកម្មន្តសាល និងសហគ្រាស
ធុនតូច និងមធ្យមកម្ពុជា បានរៀបចំនូវពិព័រណឧស្សាហកម្មអេស អ៊ឹម អ៊ី កម្ពុជាអន្តរជាតិ
នេះឡើងបន្ទាប់ពីសំរេចបានជោគជ័យយ៉ាងធំធេងលើការរៀប ចំពិព័រណលើកទី១ដែល
បានធ្វើឡើងកាលពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ខែមេសា ឆ្នាំ២០១១ នៅពហុកីឡាដ្ឋានជាតិ
អូឡាំពិក។ ពិព័រណឧស្សាហកម្ម អេស អ៊ឹម អ៊ីកម្ពុជា-អន្តរជាតិ ២០១២ នេះនឹងត្រូវរៀបចំ
ធ្វើចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១២ នៅសាលសន្និបាត និងពិព័រណកោះពេជ្រ។
លោកឧកញ៉ា តែ តាំង ប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា
ការរៀបចំពិព័រណឧស្សាហកម្ម អេស អ៊ឹម អ៊ី កម្ពុជា-អន្តរជាតិ ២០១២នេះក្នុងគោល
បំណងជួយលើកស្ទួយដល់វិស័យ អេស អ៊ឹម អ៊ី កម្ពុជាអោយមានការរីកចំរើននិងបើកផ្លូវ
ឆ្ពោះទៅរកភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិក្នុងការត្រៀម ខ្លួនចូល
ក្នុងសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ខាងមុខ។ តាមរយៈពិព័រណនេះពាណិជ្ជករ
ឧស្សហករ និងសិប្បករមានឱកាសធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវារបស់ខ្លួន
ដើម្បីធ្វើការទាក់ទាញអតិថិជន ក៏ដូចជាការពង្រីកទីផ្សាររបស់ខ្លួនអោយបានកាន់តែទូលំ
ទូលាយ ថែមទៀត។ ម្យ៉ាងទៀតវាជាវេទិការដែលពាណិជ្ជករឧស្សាហករ សិប្បករ
និងអាជីវករ បានជួបប្រាស្រ័យការងាររកដៃគូរសហការ ចែករំលែកចំណេះដឹង
និងបទពិសោធន៍ពីគ្នា ទៅវិញទៅមកផងដែរ។

Logo របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ
ពិព័រណនេះ មានការចូលរួមផងដែរពីពាណិជ្ជករ ឧស្សាហករ និងសិប្បករអន្តរជាតិ
មានជាអាថ៍ វៀតណាម ថៃ និងនេប៉ាល់ ដែលបាននាំមកនូវផលិតផលដ៏សំបូរបែបជូនតាម តំរូវការរបស់អតិថិជន។ ក្រៅពីផលិតផលក្នុងស្រុកយើង ក៏មានផលិតផលមកពីបរទេស ជាច្រើនដែលនំាមកពី អាមេរិច ចិន តៃវ៉ាន់ កូរ៉េ ថៃ វៀតណាម នេប៉ាល់ អូស្រ្តាលី ជប៉ុន
ម៉ាឡេស៊ី ជាដើម។ល។ ដែលផលិតផលទាំងនោះមាន គ្រឿងឧបភោគបរិភោគ
គ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ គ្រឿយន្តកសិកម្ម និងសម្ភារៈជាច្រើនប្រភេទទៀត។
ពិព័រណឧស្សាហកម្ម អេស អ៊ឹម អ៊ី កម្ពុជា-អន្តរជាតិ ២០១២នេះ ក៏មានការចូលរួម សហការរៀបចំដោយ ក្រុមហ៊ុន Real Goad Event Management និងបានទទួលការ ឧបត្ថម្ភធំពីក្រុមហ៊ុន Envotech-Rang Rover & Land Rover និងសហការឧបត្ថម្ភដោយ
ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ ក្រុមហ៊ុន ធី អូ កុំព្យូទ័រ ក្រុមហ៊ុន CASIOធនាគារពាណិជ្ជកម្ម
ក្រៅប្រទេស (FTB) កាសែត Phnom Penh Post ក្រុមហ៊ុន Extreme និង TTP Group។ ម្យ៉ាងទៀតនៅក្នុង ពិព័រណនោះក៏មានការរៀបចំសន្និសីទ ការសំដែងសិល្បៈប្រពៃណីខ្មែរ ជូនទស្សនាកំសាន្ត ការលេងល្បែងប្រជាប្រិយខ្មែរ ការចាប់ឆ្នោតផ្សងសំណាងយករង្វាន់
កុំព្យូទ័រ កាម៉េរា និងរង្វាន់ផ្សេងៗទៀតជាច្រើន។

បណ្តាអ្នកតំណាងរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ
ដោយ៖ រ័ត្ន