Furiko គឺជាសៀវភៅគំនូរជីវចល ដែលគូរដោយអ្នកកំប្លែងជនជាតិជប៉ុន Tekken បានធ្វើឲ្យមនុស្សទាំងឡាយស្រក់ទឹកភ្នែក។ គំនូរនេះត្រូវបានធ្វើចេញជាវីដេអូ អមនឹងបទចំរៀងអង់គ្លេសបានរៀបរាប់ពីជីវិតគូសេ្នហ៍វ័យក្មេងពីរនាក់ រហូតដល់ពួកគេចាស់សក់ស្កូវ។

អ្វីដែលធ្វើឲ្យវីដេអូនេះមានភាពល្បីល្បាញ  គឺមិនមែនការផ្គុំរូបភាពជីវចលចំនួន ១០៣៨ទំព័រចូលគ្នានោះទេ ប៉ុន្តែគឺអត្ថន័យខ្សែជីវិតដ៏កំសត់របស់គូស្នេហ៍ទាំងពីរនាក់នេះ   ដែលធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកក្នុងរយៈពេលត្រឹមតៃ ២នាទីប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ រិនដូ

ប្រភព៖ rocketnews