ការស៊ុតចូលទីម្តងៗ ពិតជាធ្វើអោយកីឡាករ និងទស្សនិកជនសប្បាយចិត្តខ្លាំងណាស់ ហើយជាពិសេសទៅទៀតនោះ កីឡាករដែលស៊ុតចូល តែងតែមានស្ទីលអបអរសាទរ នៃការស៊ុតចូលរបស់គេជានិច្ច ។ ហើយខាងក្រោមនេះ ក៏ជាការអបអរសាទរមួយដ៏ចំលែក របស់កីឡាករបាល់ទាត់ម្នាក់ នៅអាមេរិច ។
នៅក្នុងការប្រកួតមួយរវាងក្រុម Columbus Crew និង Chicago Fire នៅឯក្របខណ្ឌបាល់ទាត់របស់អាមេរិចមួយ ទស្សនិកជនបានផ្ទុះសំណើច ហួសចិត្តជាខ្លាំង ។ Dominic Oduro គឺជាកីឡាករដែលធ្វើអោយទស្សនិកជន សើចចុះពោះ ដោយសារតែការអបអរសាទរ គ្រាប់បាល់របស់គាត់ប្លែកខុសគេ ។ ក្នុងនាទីទី ១៥ Oduro ស៊ុតចូលបានមួយគ្រាប់ អោយក្រុម Columbus ហើយគ្រាន់តែស៊ុតចូលរួចហើយភ្លាម គាត់បានរត់ទៅយកភីហ្សាមួយប្រអប់ ដែលគាត់បានកុម៉្មង់ទុកនោះមកឆីមួយម៉ាត់ពីរ ហើយក៏អោយទៅទស្សនិកជន ដែលនៅទីនោះ ។ អញ្ចឹងសូមអញ្ជើញទស្សនិកជន ចូលរួមទស្សនាទាំងអស់គ្នា ៕
ដោយ ៖ កុសលប្រភព ៖ k14