អង់គ្លេស៖ រថយន្ដដែលមានរាងតូចច្រឡឹង ហាប់ល្អ Limborghini Venenos ពេលនេះ បានក្លាយទៅជារថយន្ដ ដែលលក្ខណៈស្ដង់ដា និងជារថយន្ដដ៏អស្ចារ្យបំផុត ខណៈដែលរថយន្ដនេះ អាចធ្វើតំណើរបាន ២២០ ម៉ាយក្នុងមួយម៉ោង។

ក្រុមអ្នករចនាម៉ូតរថយន្ដនេះ ដែលមានឈ្មោះថា Volkswagen Group ប្រចាំក្នុងប្រទេសអង់គ្លេសបានអោយដឹងថា រថយន្ដមួយនេះ ត្រូវបានទទួលការគាំទ្រច្រើន នៅពេលដែល គេយកវាទៅដាក់បង្ហាញ នៅឯប្រទេសស្វីស កាលពីពេលថ្មីៗ កន្លងទៅនេះ។


ក្រុមអ្នករចនាម៉ូតរថយន្ដបានអោយដឹងថា រថយន្ដតូចនេះ ត្រូវបានបំពាក់ដោយបំពង់ស៊ីឡាំងចំនួន ១២ និងកម្លាំងម៉ាស៊ីនដល់ទៅ ៧៥០សេះឯណ្ណោះ ដែលកម្លាំងនេះ បានធ្វើអោយរថយន្ដមួយនេះ អាចធ្វើដំណើរ បានលឿនដូចគ្រាប់ព្រួញអញ្ចឹង។ ហើយតម្លៃរថយន្ដគឺ ៣ លានផោន៕
ដោយ៖ ណារិន្ទប្រភព៖ yahoo