ក្រុង​ប៉ោយ​ប៉ែត ៖ ​រទេះ​ដឹកទំនិញ​គ្រប់​សារ​ពើ​ចូល​មកពីប្រទេស​សៀម​តាមច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ពេល​ដែលចូលមកដល់​ទ ឹក​ដី​កម្ពុជា​​ត្រង់ចំណុច​ក្រោម​ខ្លោង​ទ្វារ​​​ប្រាសាទ​កំពូល​​៣​ ត្រូវ​បាន​​មន្ត្រីជំនាញ​គយ និងរដ្ឋា#ករ​ផ្នែក​ប្រមូល​​ពន្ធ​ដែលឈរ​ជើង​នៅទីនោះ​ប្រមាណ​៥​ទៅ៦​នាក់ កាក់​ឃាត់​ឆែកឆេរ​រក​មើល​​ទំនិញ​​ដែល​នាំ​ចូល​មិនបានបង់​ពន្ធជូនរដ្ឋ ។ ជាក់ស្តែងកាលពី​វេលាម៉ោង​៤រសៀល​​ថ្ងៃទី​៨ មករា មានរទេះមួយ​ផ្ទុកកំណាត់​​ចំរុះ​ពណ៌​​ប្រមាណ​ជាង​៣០​ដុំ​បានព្យា​​យាមអូសហួស​បារ៉ាស់របស់​មន្ត្រីគយ​នៅចំណុ ច​​នោះបំណ​ង​គេច​វេះ​មិន​ចូល​បង់​ពន្ធ​ ។ ទោះបី​ជា​បែ​ប​ណា ​មន្ត្រី​គយ​​​២​នាក់​បាន​ចាប់​រទេះ​នោះ​អូស​មក​ក្រោយ​វិញ​ហើយ​បានរើ​យក​កំណាត់​នៅ​ក្នុង​រទេះនោះ​មក​ទុក​ ក្នុង​ស្នាក់​ការ ដើម្បី​ឱ្យ​ម្ចាស់​ចូល​ខ្លួន​មក​​បង់ពន្ធ​ជូន​រដ្ឋ ។មន្ត្រី​គយមួយរូបឈ្មោះ​ខណ្ឌ រ័ត្ន​អេលីត​ដែលឈរ​ជើង​នៅចំណុច​នោះ​បាន​​ឱ្យ​ដឹង​ថា ចំពោះ​ទំនិញ​ផ្សេងៗ​ទាំង​នាំចេញ​ និងនាំ​ចូល​ពេល​ឆ្លង​កាត់​ចំណុច​នេះម្ចាស់​តែងចូល​ខ្លួន​មក​បង់​ពន្ធ ឬ​ក៏​ភ្ជាប់​លិខិត​ស្នាម​យក​​មក​ប្រាប់​ជា​#មុន ពេលតែមន្ត្រី​​ត្រួតពិនិត្យ​​រួចហើយ​ ទើប​ឱ្យពួកគេ​ដឹក​ទៅ​បាន។ ប៉ុន្តែចំពោះ​​រទេះ​របស់​កម្ម​ករ​ដឹកកំណាត់​​មួយ​នេះ​​គឺមិនមានម្ចាស់​មក​ប្រាប់​​ ឬក៏​ចូល​មកបង់​ពន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ ដូច្នេះ​ហើយ​មន្ត្រី​​ជំនាញ​របស់លោកក៏បាន​ចាប់​​ ដើម្បី​ឱ្យម្ចាស់​ចូលខ្លួន​មក​បង់​ពន្ធ ។​គួរ​​កត់សំគាល់​​ផង​ដែរ​ថា ចំ​ពោះ​មន្ត្រី​ជំនាញ​ដែល​ឈ​រជើង​នៅមាត់​​ច្រក​ប៉ោយ​ប៉ែត​​នេះ ​ជា​រឿយៗ​តែង​តែ​​កើត​ជំលោះ​​ជា​មួយ​កម្មករ​ និង​ម្ចាស់​ទំនិញ​ ដោយ​ពួក​គេ​បាន​ស្រែក​ជេរប្រមាថ​ដល់មន្ត្រី​ទាំង​អស់នោះ​ថា ដាក់​គំនាប​​យក​លុយ​ពីពួក​គាត់​ច្រើនពេក​ដោយពុំមាន​ការ​អា​ណិត​​អា​សូរ​ដល់ពួកគាត់​​ជា​ជន​ក្រីក្រ​រ​កមួយ ​ថ្ងៃ​​សំរាប់​​​ហូបមួយ​ថ្ងៃ​នោះ​ឡើយ ។ ​ក្រុម​កម្មករ​ទាំង​អស់​​តែង​តែ​ទទូច​​សុំឱ្យ​ថ្នាក់​ដឹក​នាំ​មាន​វិធានការ​​ឱ្យ​បានច្បាស់​លាស់ក្នុងការ​ ប្រមូល​ពន្ធនេះ​ផង​ កុំឱ្យ​ចេះតែ​ថា ហើយ​យក​លុយ​ពីពួកគាត់​ស្រេច​តែ​​ចិត្ត ៕