Ronaldo បានប្រកាសដាក់លក់ វីឡារបស់ខ្លួន នៅអេស្ប៉ាញ ដែលធ្វើអោយអ្នកគាំទ្ររបស់ក្រុម Real Madrid ព្រួយបារម្ភពីការចាកចេញពី Real Madrid ។

/យោងតាមកាសែត របស់អេស្ប៉ាញមួយ បានចុះផ្សាយថា  Ronaldo  បានដាក់លក់ផ្ទះវីឡារបស់ខ្លួនក្នុងតំលៃ ៥,៤  លានអឺរ៉ូ ។ វីឡានោះមាន បន្ទប់គេង ៧ អាងទឹក ២ និង សួនច្បាធំមួយដ៏ស្រស្អាត ។ Ronaldo បានដាក់លក់ផ្ទះវីឡារបស់ខ្លួន ក្នុងគេហទំព័រ ទិញលក់ អចលនទ្រព្យមួយដ៏ល្បី នៅទីក្រុង Madrid  ដែលធ្វើអោយគាំទ្រ កាន់តែមានការព្រួយបារម្ភចំពោះអនាគតរបស់ ខែ្សបំរើសញ្ជាតិ Portugal មួយនេះ នៅទឹកដីរបស់ Real Madrid ។

/គួរបញ្ជាក់ផងដែរថា កុងត្រា Ronaldo ជាមួយក្រុម Real Madrid សល់ពេល ២ ឆ្នាំប៉ុណ្ណោះហើយមកទល់ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយថា Ronaldo នឹងចុះកិច្ចសន្យាបន្ថែម ជាមួយ Real Madrid ទេ ។ នេះអាចបញ្ជាក់ថា Ronaldo ប្រហែលជាអាចផ្ទេរទៅទឹកដី Manchester United វិញឬអាចទៅក្រុមថ្មី  PSG ក៏អាចថាបានដែរ ៕

/

/

/

 

ដោយ ៖ កុសលប្រភព ៖ k14