កាលពីថ្ងៃពុធ ទី២៦ ធ្នូ កន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ Rabbi Shmuel Rabinovitch បាន ធ្វើដំណើរនៅទៅលេង Jerusalem's Western Wall ឯរដ្ឋធានី Jerusalem ប្រទេសអ៊ីស្រាអែល ដែលជាកន្លែងសក្ការៈមួយ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកបានប្រទះឃើញនូវស្រោមសំបុត្រមួយនៅទីនោះ ដែលមានទឹកប្រាក់សរុប ៥០៧លាន ដុល្លាសហរដ្ឋ។

width=470

នៅក្នុងស្រោមសបុត្រនោះមាន សែកធនាគារចំនួន ៥០៧សន្លឹក ដែលសែកនីមួយៗមាន ចំនួនទឹកប្រាក់ $1លាន។ ម៉្យាងទៀតនៅលើស្រោមសបុត្រ មិនមានបញ្ជាក់ពីអាស័យដ្ឋាន ថាផ្ញើរទៅកាន់នរណាម្នាក់ឡើយ។

អ្នកនាំពាក្យរបស់ប៉ូលីសអ៊ីស្រាអែលម្នាក់ឈ្មោះ Micky Rosenfeld បាននិយាយថាម្ចាស់សែកធនាគារទាំងនោះ ក៏មាន ជនជាតិអាមេរិក អឺរ៉ុប និងអាស៊ី ដែរ។ សែកទឹកប្រាក់ដែលពួកគេសរសេរ មិនបានបញ្ជាក់អាស័យដ្ឋានរបស់អ្នកទទួលឡើយ មានន័យថាសែកធនាគារទាំងនោះ មិនអាចប្តូរជាទឹកប្រាក់បានឡើយ។

width=468

ចំណែកឯលោក Rabinovitch បាននិយាយថា ម្ចាស់សែកធនាគារទាំងនោះភាគច្រើនគឺជាជនជាតិ នីសេរីយ៉ា ហើយសែកដែលពួកគេសរសេរនោះ គឺរកឃើញនៅទីសក្ការៈ ប្រហែលជាពួកគេចង់អរគុណ ដោយឲ្យប្រាក់ទាំងនេះដល់ព្រះដែលបង្កើតលោកហើយ មើលទៅ៕

ដោយ៖ តុលា ប្រភព៖ wane