រាជ​ធានី​ភ្នំពេញ ៖ ជន​​ជា​បង​ប្អូន​បង្កើត​២​នាក់ ក្នុង​ចំណោម​ជន​ជាប់​ចោទ​៤​នាក់​​បាន​ត្រូវ​​ប៉ូលិស​នាំ​ខ្លួន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​​ខណ្ឌ​សែន​សុ​ ខ​ កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី៩ មករា ក្រោយ​ពី​​ទទួល​ពាក្យ​បណ្តឹង​​ថា បាន​ចាប់​រំលោភ​ក្មេង​ស្រី​​អាយុ​៥​ឆ្នាំ​​ម្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​​ស្ថិត​​ក្នុងសង្ កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។ លោក​ជាវ វិបុល អធិ​ការ​រង​​​ប៉ូលិស​ខណ្ឌ​សែន​សុខ​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​បាន​​ឱ្យ​ដឹង​ថា ដោយ​ទទួល​បទ​បញ្ជា​ពី​លោក​ម៉ក់ ហុង អធិ​ការ​ខណ្ឌ​ លោក​ក៏​បាន​ដឹក​នាំ​កម្លាំង​​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ទាំង​២​នាក់​ជា​បង​ប្អូន​បង្កើត​​នៅ​ចំណុច​ផ្ទះ​ ជួល​មួយ​កន្លែង​ក្នុងសង្កាត់​ទឹក​ថ្លា ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​គួរ​ឱ្យ​ស្អប់​ខ្ពើម។ ​ជន​​ទាំង​២​នាក់​​នេះ ម្នាក់​ឈ្មោះ​ឈាង ស្នា អាយុ​១៩​ឆ្នាំ ជា​ប្អូន និង​​ម្នាក់​ទៀត​ឈ្មោះ​ឈាង ម៉ង់ អាយុ​២៣​ឆ្នាំ ជា​បង ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្ពឺ​លិច ឃុំ​ស្ពឺ​លិច ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម ​ជា​កម្ម​ករ​រោង​ចក្រ ​និង​ស្នាក់​នៅ​​ផ្ទះ​ជួល​ក្នុង​សង្កាត់​ខាង​លើ។នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​ជន​ទាំង​២​នាក់​បង​ប្អូន​បង្កើត​បាន​ប្រកែក​ថា ពួក​ខ្លួន​មិន​បាន​ចាប់​ក្មេង​ស្រី​រំលោភ​​ទេ ដោយ​គ្រាន់​តែ​​ចាប់​អោប​ និង​ផ្តួល​ក្មេង​ស្រី​នេះ​លេង​​ប៉ុណ្ណោះ។ ប៉ុន្តែ​​បើ​តាម​​ស្ត្រី​ជា​ជីដូន​ និង​ក្មេង​ស្រី​រង​គ្រោះ​បាន​ចោទ​ថា ឈ្មោះ​ឈាង ម៉ង់ ជា​អ្នក​ចាប់​ក្មេង​ស្រី​រំលោភ​រហូត​បាន​សំរេច​​មុន​ក្នុង​ចំណោម​មនុស្ស​៣​នាក់​​ផ្សេង​ទៀត​នៅ​ពេល​ចាប់​ន ាង​រំលោភ។ ស្ត្រី​ជា​ជីដូន​​បាន​អះ​អាង​ថា នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ មករា គាត់​បាន​ឮ​សំលេង​ចៅ​ស្រី​ស្រែក​នៅ​ក្បែរ​បន្ទប់​របស់​គាត់។ ពេល​នោះ​គាត់​​ស្ទុះ​ទៅ​​ក៏​ឃើញ​ចៅ​ស្រី​ដើរ​​ទៅ​បន្ទប់​គាត់ ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​ទេ ក៏​នាំ​ទៅ​ចូល​​ដេក។ លុះ​​ព្រលឹម​ឡើង​ថ្ងៃ​ទី​៩ មករា គាត់​សង្ស័យ​​ឃើញ​ចៅ​ស្រី​ចេះ​តែ​យំ​ក៏​សួរ​ទើប​បែក​រឿង​ត្រូវ​គេ​ចាប់​រំលោភ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ក្មេង​ស្រី​រង​គ្រោះ​រៀប​រាប់​​ថា ឈ្មោះ​ឈាង ម៉ង់ បាន​ហៅ​នាង​ឱ្យ​​លុយ​៣.០០០​រៀល ទិញ​ប្រហិត​​​ហូប​ នៅ​ពេល​​ឈ្មោះ​នេះ​កំពុង​ផឹក​ស៊ី​​ជា​មួយ​មិត្ត​ភក្តិ​៣​នាក់​ទៀត។ ពេល​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ក៏​ស្រាប់​តែ​ឈ្មោះ​ឈាង ម៉ង់ បាន​ចាប់​នាង​អោប រួច​ផ្តួល​​ ចាប់​រំលោភ​​តែ​ម្តង។ ប៉ុន្តែ​ពេល​ឈាង ម៉ង់ កំពុង​ចាប់​រំលោភ​នាង​ឈឺ​ពេក​ក៏​ស្រែក​ ហើយ​រត់​ទៅ​ផ្ទះ​ចូល​បន្ទប់​យាយ ហើយ​ក៏​មិន​ហ៊ាន​និយាយ​ប្រាប់​យាយ​ដែរ។ស្ត្រី​ជា​ជីដូន​បាន​បញ្ជាក់​ថា ចៅ​ស្រី​គាត់​នេះ​កំសត់​ណាស់​ត្រូវ​ម្តាយ​បង្កើត​បោះ​បង់​ចោល​​រួច​ទៅ​មាន​ប្តី​មួយ​ទៀត ខណៈ​ទើប​លែង​ប្តី​​មិន​បាន​​ប៉ុន្មាន​ខែ​ផង។ ក្មេង​ស្រី​រង​គ្រោះ​រស់​នៅ​ជា​មួយ​គាត់​តាំង​ពី​អាយុ​១​ឆ្នាំ​មក​ម៉្លេះ។ ទោះបី​​ជា​បែប​ណា​ មន្ត្រី​ប៉ូលិស​មិន​ទាន់​សន្និ​ដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ និង​បាន​ប្រាប់​ថា ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​ស៊ើប​អង្កេត​បន្ត​សិន។ សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ឱ្យ​ដឹង​ថា ២​នាក់​បង​ប្អូន​ជាប់​ចោទ​ខាង​លើ​កំពុង​​ធ្វើ​ការ​សាក​សួរ និង​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ឯចំពោះ​ជន​ពាក់​ព័ន្ធ​​ផ្សេង​ទៀត​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​បន្ត​​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។ ចំពោះ​ក្មេង​ស្រី​រង​គ្រោះ​ក្រោយ​ពី​ក្រុម​គ្រួសារ​យក​ទៅ​ពិនិត្យ​នោះ​ឃើញ​ថា នាង​បាន​រង​របួ​សធ្ងន់​ធ្ងរ​លើ​ប្រដាប់​ភេទ៕