នៅក្នុងការប្រកួត Europa League នៅឯទីក្រុង Rome ក្រុមបាល់ទាត់ Tottenham បានប្រកូត ជាមួយក្រុមបាល់ទាត់ Lazio ដែលជាលទ្ធផលបាល់ក្រុមទាំងពីរ ទទួលបាន ០-០ ស្មើ។

អ្នកចាំទី Hugo Lloris របស់ក្រុម Tottenham បានលេងយ៉ាងល្អនៅក្នុងការប្រកួត ដែលជួយ សង្គ្រោះក្រុមទទួលបានលទ្ធផលស្មើ។

/

រូបភាព៖ អ្នកចាំទី Hugo Lloris របស់ក្រុម Tottenham

សូមបញ្ជាក់ថា ដោយសារលទ្ធផលប្រកួតស្មើនេះ ក្រុម Tottenham ពុំចាំបាច់ប្រកួតយកឈ្នះ នៅការប្រកួតលើកក្រោយរបស់គេទៀតក៏បាន គឺគ្រាន់តែប្រកួតឲ្យស្មើក៏អាចឡើងលេងបន្ត Europa League បន្តទៀតដែរ៕

ដោយ៖ តុលា ប្រភព៖ bbc