FXI Cotton Candy កុំព្យុទ័រប្រើប្រព័ន្ធដំណើការ Android តំលៃ 200$ ដែលមានទំហំស្មើនឹង Flash USB បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងរយៈពេលកន្លងទៅ។ ក៏ប៉ុន្តែ ហាក់ដូចជាបានជួបនឹងគូប្រកួតពិតប្រាកដរបស់ខ្លួន ដោយកុំព្យុទ័រមួយប្រភេទ ដែលមានទំហំដូចគ្នានោះ ផលិតឡើងដោយក្រុមហ៊ុនរបស់ចិន ហើយត្រូវបានដាក់លក់នៅលើបណ្តាញអ៊ីនធឹណែត ក្នុងតំលៃត្រឹមតែ ៧៤ដុល្លាតែប៉ុណ្ណោះ ហើយវាអាចនឹងត្រូវបានគេលក់ក្នុងតម្លៃថោកជាងនេះ ប្រសិនបើអ្នកទិញចំនួនច្រើនគ្រឿង។
រូបរាងរបស់វា កុំព្យូទ័រនេះ ស្រដៀងទៅនឹង Flash USB រក្សាទិន្នន័យ។ កុំព្យុទ័រដែលមានឈ្មោះRikomagic MK802 នេះ ត្រូវបានបំពាក់ CPU AllWinner A10 1.5GHz ARM Cortex-A8, GPU Mali 400 និង 512MB RAM។ អង្គចងចាំខាងក្នុងរបស់ឧបករណ៍នេះ គឺ 4GB Flash អាចបន្ថែម CardmicroSD ខាងក្រៅ។
ចំណុចគូរឲ្យចាប់អារម្មណ៍១ គឺ MK802 ត្រូវបានដាក់ប្រព័ន្ធដំណើការ Google Android 4.0 Ice Cream Sandwich។ បច្ចុប្បន្ននេះ អ្នកអាចបញ្ជាទិញបានតាមរយៈគេហទំព័រ Aliexpress ក្នុងតំលៃ 74 USD៕
ប្រភព៖ ArsTechnicaដោយ៖ មិនា