កុំព្យូទ័រ ៖ វីរុស WannaCry បានវាយប្រហារតាមអ៊ីនធឺណិតទូទាំងពិភពលោក កាលពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ  ដោយធ្វើឱ្យម៉ាស៊ីនកុំព្យូទ័រគាំងជាច្រើន និងលួចយកឯកសារសំខាន់ៗផ្សេងទៀត។ អ្នកប្រើប្រាស់តម្រូវឲ្យបង់ប្រាក់ប្រមាណ 300 ដុល្លារតាមរយៈ Bitcoin ប្រសិនបើចង់បានឯកសាររបស់ពួកគេមកវិញ។

ការវាយប្រហារនេះបានរីករាលដាលទៅកាន់ប្រមាណជាង ១៥០ប្រទេស រួមទាំងអាស៊ីផងដែរ។ ហេតុនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងពីការវាយប្រហារដោយវីរុស WannaCry។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តដែលអ្នកគួរអនុវត្តន៍ ដើម្បីកុំឲ្យវីរុស WannaCry លួចយកឯកសារពីកុំព្យូទ័ររបស់អ្នកបាន។

/

1.       Update Windows ឥលូវនេះ

ប្រសិនបើអ្នកកំពុងប្រើប្រាស់ Window ដែលមាន version ថ្មីបំផុត អ្នកពុំបាច់ភ័យព្រួយ​ពីវីរុសនេះទេ។  វីរុស WannaCry នឹងធ្វើការវាយប្រហារលើ Window ដែល​មិនទាន់ update version ព្រោះ Window នោះពុំមានសមត្ថភាពការពារ ប្រឆាំងនឹង malware ប្រភេទនេះទេ។

2.       បើក Windows Update ប្រសិនបើវាត្រូវបានបិទ

វាជារឿងធម្មតាទៅហើយ ដែលអ្នកប្រើប្រាស់តែងតែបិទ Microsoft's automatic updates ពីព្រោះវាតែងតែធ្វើការ  auto-install។ ប៉ុន្តែអ្នកត្រូវតែទៅបើកវាឥលូវនេះ ដោយចូលទៅកាន់ Control Panel ហើយបើកវាឡើងវិញ ដើម្បីធ្វើឲ្យកុំព្យូទ័រអ្នកមានសុវត្ថិភាព។

3.       តំឡើង dedicated ransomware blocker

កម្មវិធី Cybereason Ransomfree ឬ Malwarebytes Anti-Ransomware ត្រូវបានបង្កើតឡើង ដើម្បីបញ្ឍប់នូវមេរោគដូចជា វីរុស WannaCry។ បើអ្នកពុំបាន update កម្មវិធីកម្ចាត់មេរោគក្នុងកុំព្យូទ័រ កុំសង្ឃឹមថាវាអាចការពារឯកសារ ពីវីរុស WannaCry បាន។ ដូចនេះ បើអ្នកគិតថាកុំព្យូទ័រអ្នកគ្មានកម្មវិធីទាំងនោះទេ អ្នកគួរតែតំឡើងកម្មវិធី  Cybereason Ransomfree ឬ Malwarebytes Anti-Ransomware ឥលូវនេះ។

/

4.       តាមដានការផ្លាស់ប្តូរ

បើទោះបីជាអ្នក បាន update និងតំឡើងកម្មវិធីការពារនានាក៏ដោយ ក៏មិនប្រាកដថាអ្នកត្រូវបានការពារ១០០ភាគរយដែរ។ មិនតែប៉ុណ្ណោះ អ្នកពុំគួរចុចទៅលើតំណភ្ជាប់ (link) ណាមួយពី សារ​អេឡិចត្រូនិច ឬ វេបសាយ ដែលអ្នកពុំស្គាល់ច្បាស់​នោះទេ។

គួរបញ្ជាក់ផងដែរថា Operating system (OS) ដែលអាចប៉ះពាល់ មានដូចជា៖  Windows 8, Windows XP  និង Windows Server 2003។ បើអ្នកប្រើ Operating system (OS) ផ្សេងទៀត អ្នកគួរតែធ្វើការ Update វាជាទៀងទាត់។ សម្រាប់អ្នកដែលប្រើប្រាស់ MacOS, ChromeOS ឬ Linux  និងទូរស័ព្ទប្រើកម្មវិធី  iOS និង Android អ្នកពុំបាច់ភ័យព្រួយពីការវាយប្រហារទាំងនេះទេ ៕

/

ប្រភព៖ CNET

ប្រែសម្រួល ៖ High