បណ្ដា iPhone ជំនាន់ថ្មីបន្ទាប់ របស់ Apple អាចនឹងត្រូវបានបំពាក់ភ្លើងហ្វ្លាស សម្រាប់កាមេរ៉ាមុខ ប៉ុន្ដែ ទាំងកាមេរ៉ា ទាំងភ្លើងហ្វ្លាស ត្រូវបានលាក់ ដើម្បីធ្វើឱ្យរចនាបទនៃស្មាតហ្វូននេះ កាន់តែមានភាពសាមញ្ញ។

/

ប័ណ្ណកម្មសិទ្ធិមួយកាលពីឆ្នាំទៅ របស់ Apple ទើបត្រូវបានបញ្ចេញឱ្យដឹង ដោយគេហទំព័រ Apple Insider បានបង្ហាញថា ក្រុមហ៊ុនមកពី Cupertino កំពុងស្វែងរកវិធីដើម្បីធ្វើឱ្យ iPhone កាន់តែមានលក្ខណៈសាមញ្ញ។

ទំព័រសារព័ត៌មានខាងលើ សរសេរថា Apple ចង់ឱ្យផលិតផលរបស់ខ្លួន ពិសេសគឺ iPhone កាន់តែមានលក្ខណៈសាមញ្ញជាងមុន ដោយមានប្រធានបទ “ឧបករណ៍អេឡិចត្រូនិច និងរចនាសម្ព័ន្ធ Flash Camera”។ ប័ណ្ណកម្មសិទ្ធិនេះ អធិប្បាយអំពីកាមេរ៉ាមួយ នៅផ្នែកខាងមុខ រួមនឹងអំពូលភ្លើងហ្វ្លាសរបស់វា សុទ្ធតែត្រូវបានលាក់នៅខាងក្រោមនៃសំណាញ់ប្រដាប់បំពងសម្លេង។ ដោយវិធីនេះ ផ្នែកខាងមុខរបស់ iPhone ដែលធ្លាប់តែមានឧបករណ៍ជាច្រើន នឹងក្លាយជាទីដ៏សាមញ្ញ។

ប័ណ្ណកម្មសិទ្ធិនេះ ក៏បានបង្ហើបឱ្យដឹងថា Apple នឹងបំពាក់ឱ្យកាមេរ៉ាមុខ នូវអំពូលភ្លើងហ្វ្លាសជំនួយពន្លឺផងដែរ។ ប្រការនេះ កាន់តែធ្វើឱ្យការប្រកួតប្រជែងអំពីកាមេរ៉ាមុខ សម្រាប់ថតរូបម្ចាស់ទូរស័ព្ទ “selfie” កាន់តែមានកំដៅ។

/

ឧបករណ៍ដែលត្រូវបានអធិប្បាយក្នុងប័ណ្ណកម្មសិទ្ធិនេះ ប្រសិនត្រូវបានបំពាក់លើ iPhone 6 នោះ វាប្រាកដជាជួយឱ្យ Apple លេចធ្លោជាងឆ្នាំមុនៗ ប៉ុន្ដែ ក្រុមអ្នកវិភាគ គិតថា ប្រហែលជា Apple មិនអាចបំពាក់នៅលើ iPhone 6 នោះទេ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Apple Insider