ជ័រប្រទាលកន្ទុយក្រពើ និង ទឹកក្រូឆ្មារ មានអត្ថប្រយោជន៍យ៉ាងល្អប្រសើរបំផុត សំរាប់សម្រស់ស្បែកនៅលើផ្ទៃមុខ។ វាអាចជួយកាត់បន្ថយ ស្នាមអុជខ្មៅ និង ស្នាមជាំនៅលើផ្ទៃមុខរបស់អ្នកហើយ វាក៏អាចជួយព្យាបាលកំចាត់មុននិងកំចាត់ស្លាកស្នាមដែលកើតមានដោយសារមុនបានផងដែរ។
មួយវិញទៀត ប្រសិនបើអ្នក ប្រើប្រាស់ជ័រប្រទាលកន្ទុយក្រពើនេះ ទៅលើសក់ វានឹងជួយឱ្យសក់របស់អ្នកដុះលូតលាស់បានល្អ រឹងមាំ ការពារសារធាតុប្រេងមិនឱ្យមានហួសកម្រិត កំចាត់អង្កែ ជំរុញឱ្យសក់ដុះលូតលាស់ឆាប់រហ័ស និង ការពារសក់ជ្រុះ និង ធ្វើឱ្យសក់របស់អ្នករឹងមាំទន់ ភ្លឺរលោង និង មានសុខភាពសក់ល្អ។

គ្រឿងផ្សំធ្វើម៉ាសបិទមុខ៖-ប្រទាលកន្ទុយក្រពើ ២មែក-ក្រឆ្មារ មួយចំហៀង-កូនចានគោម ៣-កូនកាំបិត ១-ឧបករណ៍ ឬ ម៉ាស៊ីនក្រឡុក សំរាប់កិន ឬ ក្រឡុកឱ្យម៉ដ្ឋ (ឧបករណ៍ក្រឡុកទឹកផ្លែឈើ)
វិធីផ្សំគ្រឿង៖ ១.ប្រើកូនកំាបិត កាត់យក ប្រទាល់កន្ទុយក្រពើ ២មែក២.បន្ទាប់មក ចិតសំបកចេញ ទុកតែសាច់ ឬ ជ័រប្រទាល់កន្ទុយក្រពើ៣.រួចហើយ ដាក់សាច់ ឬ ជ័រប្រទាល់កន្ទុយក្រពើនោះ ទុក ក្នុងកូនចាន។៤.យកក្រូចឆ្មារ មួយចំហៀង មកប្របាច់យកទឹក ដាក់ចូលទៅក្នុង កូនចានមួយទៀត៥.រួចចាក់សាច់ ឬ ជ័រ ប្រទាល់កន្ទុយក្រពើ ចូលក្នុងម៉ាស៊ីនក្រឡុក៦.ដាក់ទឹកក្រូចឆ្មារ ចូលក្នុងម៉ាស៊ីនក្រឡុក ៧.ចុងក្រោយ ក្រឡុក វាចូលគ្នា ទុករយៈពេល ១នាទី បន្ទាប់មក ចាក់វាទុកក្នុងកូនចាន។
វិធីព្យាបាល ឬ ប្រើប្រាស់៖
១/ សំរាប់សក់៖ យកទឹកប្រទាល់កន្ទុយក្រពើ និង ទឹកក្រូចឆ្មារ ដែលបានផ្សំរួចខាងលើមកលាបនៅលើសក់ និង ស្បែកក្បាល ឱ្យសព្វ ទុករយៈពេល ២០នាទី បន្ទាប់មក លាងសំអាតទឹកចេញ ជាការស្រេច។
២/ សំរាប់ស្បែកមុខ៖ យកទឹកប្រទាល់កន្ទុយក្រពើ និងទឹកក្រូឆ្មារ ដែលបានផ្សំរួចខាងលើមកលាបនៅលើស្បែកមុខ និងក ឱ្យសព្វ ទុករយៈពេល ១០ ទៅ ១៥នាទី បន្ទាប់មកលាងសំអាត ទឹកចេញជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies