មន្រ្តីរដ្ឋបាលចំណីអាហារប្រទេសចិនបានប្រកាសដល់ប្រជាពលរដ្ឋទូទៅអោយប្រយ័ត្នបំផុតរាល់ការទទួលទានផ្សិតព្រៃដែលបងប្អូនដើរដកតាមព្រៃ។ ការប្រកាសនេះបានធ្វើឡើងក្រោយពេលដែលមានមនុស្ស ៧ នាក់បានស្លាប់ និងច្រើនជាង ៥០ នាក់បានពុលផ្សិតនៅស្រុក Hanzhong ខែត្រShaanxi ប្រទេសចិន។/រាល់ភោជនីយដ្ឋានសឹងតែគ្រប់តំបន់ត្រូវបានគេព្រមានក្នុងការប្រើប្រាស់ផ្សិតព្រៃដែលទិញមកប្រើក្នុងភោជនីយដ្ឋាន។ ការពិតទៅការពុលចំណឺនាំអោយមានមនុស្សស្លាប់នេះត្រូវធ្វើឡើងយូរណាស់មកហើយប្រហែលជាតាំងពីខែកក្កដាមកម្លះគឺអំឡុងពេលមានមនុស្សពុលចំណីកាលពីខែមុនប៉ុន្តែគេសង្កេតឃើញថាដូចជា មានការរអៈអួលក្នុងការផ្សព្វផ្សាយ រហូតដល់ពេលមានករណីស្លាប់ ៧នាក់ដោយហូបផ្សិតព្រៃនេះទើបរដ្ឋបាលអាហារប្រទេសចិន ធ្វើការប្រកាសភ្លាមៗតែម្ដង៕

ដោយ៖ ម៉ូកាប្រភពពី៖​ wantchinatimes