លោក Roberto Mancini គឺជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Manchester City ដែលចុះកុងត្រាតាំងពីឆ្នាំ ២០០៩ ហើយទើបតែបន្តកុងត្រាថ្មីនៅខែ កក្កដា ឆ្នាំ២០១២។

width=450

រូបភាព៖ លោក Roberto Mancini

ប៉ុន្តែថ្មីៗនេះមានប្រភពពត៌មានខ្លះៗបាននិយាយថាលោក Mancini នឹងផ្លាស់ប្តូរទៅគ្រប់គ្រងក្រុមបាល់ទាត់ផ្សេងវិញ ព្រោះតែការលេង​មិនបានល្អថ្មីៗនេះរបស់ក្រុម Manchester City ។

កីឡាករបាល់ទាត់ Patrick Vieira វិញបាននិយាយថា “កុងត្រាដែលលោក Mancini បន្តកាលពីខែកក្កដា គឺមានរយៈពេល ៥ឆ្នាំទៀត ដូច្នេះខ្ញុំគិតថាលោកពិតជាស្មោះស្ម័គ្រនឹងក្រុម Manchester City ហើយខ្ញុំគិតថាលោកនឹងមិនចាកចេញពីក្រុមឡើយ”។

សូមបញ្ជាក់ថាលោក Mancini វ័យ៤៧ឆ្នាំម្នាក់នេះ ជាអ្នកគ្រប់គ្រងល្អម្នាក់ បានដឹកនាំក្រុម Manchester City ឲ្យទទួលបានជើងឯក FA Cup កាលពីឆ្នាំ២០១១៕

ដោយ៖ តុលាប្រភព៖ bbc