ស្បែកក្បាលមានអង្គែ គឺបណ្តាលមកពីកោសិកាស្បែកក្បាលងាប់ ពូនផ្គុំគ្នាឡើង បង្កឱ្យកើតមានអង្គែ និង បណា្តលមកពីការទទួលទានអាហារមិនត្រឹមត្រូវ គ្មានវីតាមីន បញ្ហាស្រេ្តស និងការប្រើប្រាស់ផលិតសាប៊ូកក់សក់មិនត្រូវជាមួយនឹងស្បែកក្បាលរបស់អ្នក។អង្គែកើតមាននៅលើស្បែកក្បាលរបស់អ្នក នឹងធ្វើឱ្យអ្នកមានភាពរមាស់ ដូចជាមានកម្ទេចធូលីដីនៅជាប់ស្បែកក្បាល។

ប៉ុន្តែសូមកុំបារម្ភ ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវរូបមន្តធម្មជាតិងាយៗ  មួយចំនួនដែលមានប្រសិទ្ធិខ្ពស់បំផុត អាចព្យាបាលកំចាត់អង្គែបានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយកប្រេងដូង ៤ស្លាបព្រាបាយ ដាក់កំដៅក្នុង ខ្ទះ បន្ទាប់មក ដាក់ដុំ camphor ១ដុំចូល រួចចាក់ចូលកូនចាន ១ កូនចូលគ្នាឱ្យសព្វ  ទុកឱ្យត្រជាក់  រួចយកមកម៉ាស្សានៅលើស្បែកក្បាល មុនពេលចូលគេង ទុករយៈពេល១យប់ និងលាងសម្អាតស្បែកក្បាលចេញនៅពេលព្រឹកជាការស្រេច។

វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ស្លាបព្រាបាយ ដាក់ត្រាំក្នុងទឹក១យប់ បន្ទាប់មកប្រើកន្រ្តង ចាក់ទឹកចេញស្រង់យកតែគ្រាប់  រួចកិនគ្រាប់ធញ្ញជាតិ fenugreek ឱ្យម៉ដ្ឋ  យកវាមកម៉ាស្សានៅលើស្បែកក្បាលរបស់អ្នក  ចុងក្រោយលាងសម្អាត ស្បែកក្បាលចេញជាមួយនឹងទឹកsoap-nut ជាការស្រេច។វីធីទី៣៖ សូមយកស៊ុត២គ្រាប់យកតែផ្នែកពណ៌ លាយជាមួយនឹងទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ លាប ឬម៉ាស្សានៅលើស្បែកក្បាល ទុករយៈពេល  ៣០នាទី  រួចលាងសម្អាតទឹកចេញជាការស្រេច។

វិធីទី៤៖ សូមយកស្លឹកស្តៅ ១ក្តាប់ កិនឱ្យម៉ដ្ឋ  ត្រាំនៅក្នុងទឹកមានចំណុះ កន្លះលីត្រ កូរចូលគ្នាឱ្យសព្វ រួចលាងសម្អាតស្បែក និងសក់របស់អ្នក ជាមួយនឹងទឹកនេះ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda