ម៉ិចស៊ិកូ៖ តាមការអោយដឹងពីវិទ្យាស្ថានស្រាវជ្រាវផ្នែកនរវិទ្យា និងប្រវត្ដិសាស្រ្ដ នៃប្រទេសម៉ិចស៊ិកូ កាលពីពេលថ្មីៗថា​ ក្រុមបុរាណវិទូ បានរកឃើញតំបន់មួយកន្លែង ដែលមានផ្ទុកទៅដោយសារធាតុមាស និងត្បូង ដែលគេអាចយកទៅកែច្នែ និងលក់បានតម្លែខ្ពស់បំផុត ក្នុងទីផ្សារ។

width=457

លោក Gomez ដែលជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានអោយដឹងថា រណ្ដៅដែលមានសារធាតុរ៉ែមាសនេះ   ត្រូវបានគេរកឃើញនៅជិតពីរ៉ាមីត Feathere Serpent ដែលមានចម្ងាយ៣០ម៉ាយ បែកខាងជើងទីក្រុងម៉ិចស៊ិកូ។

width=457

width=456

លោក Gomez បានបន្ដថា ពេលនេះផងដែរ គេបាននឹងកំពុង ប្រើម៉ាស៊ីន Robot Tlaloc II TCដើម្បីស្វែងរក និងប្រមូលនូវដំសារធាតុមាសទាំងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គេបានជឿយ៉ាងមុតមាំដែរថា ការទាញបាននូវសារធាតុរ៉ែមាសទាំងនេះ​ នឹងអាចជួយកសាងខឿនសេដ្ឋកិច្ចប្រទេសមួយនេះ បានមួយកម្រិតធំផងដែរ៕

ដោយ៖ នារីប្រភព៖ newsday