គ្រឿងផ្សំ -ត្រី អណ្តែង-ស្លឹកខ្ទឹម -ស្លឹកក្រូចសើច -ជីអង្កាម -ក្រូចឆ្មារ -ទឹកត្រី -រំដេង -ខ្ទឹមក្រហម -អង្ករលីង
វិធីធ្វើ១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ ស្លឹកជីអង្កាម ១/២ចានចង្កឹះ ស្លឹកក្រូចសើច ហាន់ល្អិត ២ស្លាបព្រាកាហ្វេ អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ ទឹកត្រី ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ។២- កោសរំអិលត្រី រួចវះពោះ លាងអោយស្អាត យកទៅអាំង អោយឆ្អិនល្មម ហើយបេះយកឆ្អឹង ចេញ ចញ្រ្ចាំង តិចៗ។៣- ប្រឡាក់សាច់ត្រីនេះ ជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និង ស្លឹកក្រូចសើច។៤- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian