04/05/2012 14:50
ចំពោះទូរស័ព្ទ Galaxy S3, Samsung ចង់ធ្វើការផ្តោតសំខាន់បំផុតទៅលើសមត្ថភាពនៃប្រព័ន្ធតំណភ្ជាប់ , ការចែករំលែក និងការធ្វើទំនាក់ទំនង ជាជាងរូបសណ្ឋាន Hardware របស់សមិទ្ធិផលនេះ។Sensor , lens ក៏មិនមែនជាប្រការដែល Samsung ចង់ផ្តោតជាគោលសំខាន់នោះឡើយ។ ហើយអត្ថបទខាងក្រោមនេះ Camnews នឹងធ្វើការចែករំលែកជាមួយប្រិយមិត្តនូវពត៌មានលំអិតមួយចំនួនស្តីពីមុខងារដ៏ពិសេសក្នុងការថតរួបភាព និងការប្រើប្រាស់រួបភាពនៅលើ Samsung Galaxy S3 នេះ។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជារលើកាមេរ៉ារបស់ទូរស័ព្ទអោយមានដំណើរការដោយការនិយាយ ,និងអាចធ្វើការចែករំលែករួបភាពតាមរយៈ SBeam, Buddy Photo Share ។ បញ្ជារដំណើរការកាមេរ៉ាដោយសំលេងនិយាយ ៖នៅលើ Galaxy S3 មានបំពាក់នូវមុខងារយ៉ាងពិសេសដែលអាចទទួលដឹងនូវសំលេងនិយាយ និងទទួលការបញ្ជារដោយសំលេងនិយាយជំនួសអោយការចុចនូវប៊ូតុងកាមេរ៉ានៅលើអេក្រង់ដូចកំណែមុនៗ។ អ្នកប្រើប្រាស់គឺគ្រាន់តែនិយាយនូវពាក្យមួយឃ្លាដូចជា i want to take a picture ដូចអ្វីដែលអ្នកតំណាងរបស់ Samsung បង្ហាញកាលពីយប់ថ្ងៃបង្ហាញវត្តមានមានជាការស្រេច មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចធ្វើការផ្លាស់ប្តូរនូវបទបញ្ជារនេះតាមដែលខ្លួនពេញចិត្តទៀតផង ឧទាហរណ៍ដូចជាបទបញ្ជារថា ថត ជាដើម។ SBeam ៖ SBeam គឺជាការគួបផ្សំគ្នារវាង NFC និង Wifi Direct ដែលវាគឺជាមុខងារពិសេសថ្មីបំផុតមួយទៀតមាននៅលើ Galaxy S3 នេះ ដែលកន្លងមក NFC ធម្មតាត្រូវបានយកមកគួបផ្សំជាមួយ Bluetooth ដើម្បីធ្វើការផ្លាស់ប្តូរទិន្នន័យរវាងគ្នានិងគ្នា។ ចំពោះការគួបផ្សំជាមួយ Wifi Direct នឹងជួយអោយល្បឿននៃការបញ្ជូនទិន្នន័យមានល្បឿនលឿនបំផុតដែលអាចឡើងរហូតដល់ ៣០០Mbps ទៀតផង។ ដូច្នេះជាមួយ SBeam នេះអ្នកប្រើប្រាស់នឹងកាន់តែមានភាពងាយស្រួលជាងមុនក្នុងការចែករំលែករូបភាពរឺរាល់ទិន្នន័យផ្សេង។ ប៉ុន្តែលុះត្រាតែឧបករណ៍មាន SBeam ដូចគ្នាទើបអាចដំណើរការទៅបាន។ Buddy Photo Share ៖ គឺជាមុខងារយ៉ាងពិសេសមួយដែលផ្តល់អត្ថប្រយោជន៍បំផុតនិងដែលមានតែនៅលើ Galaxy S3 នេះប៉ុណ្ណោះ។ វាគឺជាមុខងារសំរាប់ធ្វើការចែករំលែករួបភាពជាមួយនឹងមិត្តភក្តិទាំងឡាយ។ នៅពេលដែលអ្នកប្រើប្រាស់បានថតរួបភាពរបស់បុគ្គលណាម្នាក់ រឺរបស់មិត្តភក្តិមួយក្រុមណានោះ នោះទូរស័ព្ទនឹងចាប់ផ្តើ់មស្វែងរកដោយស្វ័យប្រវត្តិឈ្មោះរបស់បុគ្គលដែលត្រូវបានថតនោះ( ត្រូវមានរូបភាព) នៅក្នុងបញ្ជីឈ្មោះ ( Contacts )ដែលបានធ្វើការរក្សាទុកក្នុងម៉ាស៊ីនដើម្បីអាចដឹងថាតើគេជាអ្នកណា និងធ្វើការស្នើសុំដោយស្វ័យប្រវត្តិក្នុងការផ្ញើជាសារអេឡិចត្រូវនិច (email) ទៅកាន់បុគ្គលនោះ។ សមត្ថភាពអាចថតបានឥតឈប់ ៖កាមេរ៉ានៅលើ Galaxy S3 នេះអាចថតបានចំនួន ២០ សន្លឹកក្នុងពេលតែមួយ។ និងជាមួយនឹងមុខងារ Best photo គឺជួយអោយម៉ាស៊ីនអាចថតបាន ៨ សន្លឹក និងក្រោយមកគឺអនុញ្ញាតអោយធ្វើការជ្រើសរើសយករូបភាពណាមួយដែលស្រស់ស្អាតបំផុតទៀតផង៕ ប្រភព៖ TTE ដោយ៖ រស្មី