ខេត្តកំពង់ស្ពឺ ៖ ​បុរសម្នាក់​បានធ្វើអត្ត​ឃាត​​​ដោយ​​យក​កាំបិត​​ចិតបន្លែ​​ចាក់​ចំ​ចុង​ដង្ហើម​របស់​ខ្លួន​បាន​ត្រឹមពាក់ក ណ្តាល​​ផ្លែ​ក៏​យកទ្រូង និង​កាំបិត​មុតនោះទៅ​បុក​​ផ្អឹប​នឹង​ដើម​​កន្ទួត​​បន្ថែម​​ឱ្យលិច​​​​កាន់តែ​ជ្រៅ ស្លាប់​​ជួយមិន​ទាន់ ដោយ​សារ​​​​​សកម្មភាព​​​​បុរស​នោះ​​រហ័ស​ពេក ​ទើប​អ្នក​នៅ​​ក្បែរ​​ខាង​ស្ទុះ​​ទៅជួយសង្គ្រោះ​​ពុំ​ទាន់ ​​។ មន្ត្រីប៉ូលិស​​​​មូលដ្ឋាន​​ស្រុក​ភ្នំ​​ស្រួច​បាន​​​រាយ​ការណ៍​បន្ទាន់​​​ថា បានកើត​ឡើង​​នៅវេលាម៉ោង​​៨​និង​​៣០​នាទីព្រឹកថ្ងៃទី​​១៥ មករា ​នៅតូបលក់​​បបរ​មួយ​​ក្នុង​ភូមិ​ក្រាំ​ង​ពោធិ៍ ឃុំ​​​អូរ ស្រុក​ភ្នំស្រួច ។បុរស​​ឈ្មោះ​ខាត់ តឿ ​អាយុ​​៣៦​ឆ្នាំ ​​មាន​​​ប្រពន្ធ​​​​កូនពីរនាក់​​​ក្នុងបន្ទុក​​ ដែល​ក្នុង​​​​គ្រួសារ​​​រស់នៅ​​ពុំ​ចុះសំរុងគ្នា ព្រោះតែ​បុរស​​រូប​នេះ​​​​ប្រមឹក​ខ្លាំង​​ ហើយពុំ​​យក​ចិត្តទុកដាក់ជួយ​​រក​ស៊ី​​ចិញ្ចឹម​​​ប្រពន្ធ​​​​កូន​សោះ​ ។ មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​​ស្រុកភ្នំស្រួច​បានរៀប​រាប់​បន្ត​ថា ឈ្មោះ​​​ខាត់ តឿ ​នេះ​​មាន​​ស្រុក​កំណើត​​​ភូមិ​​តាំង​ស្រឡៅ ​ឃុំ​តាំងស្យា ស្រុក​​​ភ្នំស្រួច ​​មាន​ប្រពន្ធ​​​​​​នៅភូមិ​​​ក្រាំង​​ពោធិ៍ ​ឃុំអូរ ​ស្រុក​​ភ្នំស្រួច​ដែរ ។ ការរស់នៅ​​រវាង​បុរស​​រូបនេះ និង​ប្រពន្ធ​​​​មាន​កូន​​២នាក់​ក្នុងបន្ទុក​​ បុរស​រូប​នេះ​​ចេះតែ​​​ពីយក​​ប្រាក់​​ប្រពន្ធ​​ដែលរកបាន​​​​ទៅផឹក​ស្រា​ស្រវឹង​ដាប​រាល់ថ្ងៃ​ ហើយ​ពុំ​​ចេះ​​ជួយ​ធ្វើការ​​រកចំណូល​​ជួយ​គ្រួសារ ទើប​​ប្រពន្ធ​​​ចេះ​តែ​សោះ​អង្គើយ ពុំរវល់​នឹង​ប្តីទេ ខិតខំ​តែ​រក​ស៊ី​​​ចិញ្ចឹម​កូន​ ។​នៅព្រឹក​​ថ្ងៃកើតហេតុ ​ឈ្មោះ​ខាត់ តឿ ​បាន​​ដើរ​ចេញពីផ្ទះ​​ទៅរក​បបរ​​ហូប​ក្នុង​តូប​ក្បែរ​ផ្លូវ​​លំ​មួយក្នុង​ភូមិពោធិ៍​​នេះដែរ ពុំដឹង​​ជាមូលហេតុ​​អ្វី​ ក៏​ស្រាប់តែ​​​យកកាំបិត​​ចិត​បន្លែ​​​ពីអ្នក​លក់​​បបរ​​នេះ​មក​កាន់​​នៅដៃ ហើយក៏​យកមក​​​​តំរង់​​ចាក់​ចំ​ចុង​​ដង្ហើម​​របស់​ខ្លួន ដោយ​ប្រាប់គេ​ឯង​ថា តូច​ចិត្ត​​ណាស់ ។ កាយវិការ​​នេះរហ័ស​រក​ជឿ​ពុំ​បាន​​​​ខណៈ​ដែល​​បុរស​​​រូបនេះ​ចាក់​​ខ្លួនឯង​​​ចំចុង​ដង្ហើម​​ ​លិច​ពាក់​កណ្តាល​​ផ្លែ​កាំបិត​​​ ហើយ​ក៏ស្ទុះ​ទៅ​បុក​ផ្ទប់នឹង​​​ដើម​កន្ទួត​​​ក្បែរ​នោះ បណ្តាល​ឱ្យ​​កាំបិត​ចុង​ស្រួច​​​មុត​លិច​ដល់គល់​​​ ហើយ​ក៏​​​ទន់ខ្លួន​ដួល​ដេក​ស្លាប់​​​ដោយ​អ្នក​​​នៅ​​ជិតពុំ​​អាច​ជួយសង្គ្រោះ​​បាន​​ ។ សព​ត្រូវ​​​បាន​ឪពុក​ម្តាយ​​ ​​​យកទៅធ្វើ​បុណ្យ​​​​នៅ​ឯ​ភូមិ​​កំណើត ៕