ដូចដែលយើងបានដឹងហើយថា Jose Mourinho បានដាក់មុខព្រួញ ចំកីឡាករជាច្រើន ក្នុងនោះក៏មានកីឡាករខ្សែរប្រយុទ្ធ របស់ក្រុម Manchester United ដែរនោះគឺ Wayne Rooney ។Chelsea នឹងអោយតំលៃខ្លួនទៅ Rooney ចំនួន ២៤ ម៉ឺនផោន ក្នុងមួយសប្តាហ៍ក្នុងរយៈពេលកុងត្រា ៥ ឆ្នាំដែលមានតំលៃរហូតដល់ ៦០ លានផោន ។ Jose Mourinho និយាយថា Rooneyគឺជាកីឡាករដែលោកចង់បានបំផុត បើប្រៀបទៅនឹងកីឡាករផ្សេងៗទៀត ។ ដោយហេតុផលនេះហើយ ដែលធ្វើអោយ Chelsea បោះទុនច្រើនទៅលើ Rooney ដើម្បីអោយ Rooney ទន់ចិត្តរត់មក Chelsea បើទោះបី David Moyes និយាយថា Rooney មិនអាចចាកចេញពី Manutdពេលនេះក៏ដោយ ។
Rooney ដែលនៅសល់កុងត្រា តែរយៈពេល ២ ឆ្នាំទៀតនៅ Old Trafford នោះប្រហែលជាអាចចាកចេញពី Manchester United ជាមួយនឹងតំលៃនេះ បើសិនជា Chelsea អាចនិយាយជាមួយManchester United បានមែននោះ តំលៃផ្ទេរខ្លួនរបស់ Rooney នឹងមានតំលៃ ៣០ លានផោន ៕

ដោយ ៖ កុសលប្រភព ៖ dailymail