រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមែរសឺដែសពណ៌ខ្មៅ ពាក់ស្លាកលេខខ.ម ត្រូវអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តនោះរងការខូចខាតខ្ទេចក្បាល។ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ មករា ឆ្នាំ២០១១។ហេតុការណ៍នោះបណ្តាលឱ្យអ្នកដំណើរម្នាក់រងរបួសជើងឆ្វេងដោយសាររបាំងថ្មខ្ទាតទៅ ត្រូវ ខណៈពេលកំពុងជិះម៉ូតូ។ ចំណែកអ្នកបើកបររថយន្តពុំរងរបួសទេ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តនោះបើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុជ្រុលទៅបុករបាំងថ្មបណ្តាលឱ្យខ្ទេចក្បាលទៅមុខលែងរួច។ នគរបាលបានទៅស្ទូចយករថយន្តនោះទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បា ប់ ៕