ជំងឺហឺត គឺជាជំងឺម្យ៉ាងដែលមានខ្យល់នៅក្នុងសួត បង្កឱ្យអ្នកដែលមានជំងឺហឺតនេះ ពិបាកនឹងដកដង្ហើម និងដង្ហក់។ បញ្ហាទាំងនេះ គឺអាចបណ្តាលមកពី ការជក់បារី ថ្នាំញៀន ធូលីដី និងខ្យល់ពុល។
ដូច្នេះ ថ្ងៃនេះ យើងសូមផ្តល់ជូនលោកអ្នកនូវវិធីងាយៗ ដ៏មានប្រសិទ្ធិភាព មួយចំនួនដូចខាងក្រោម ដែលអាចជួយឱ្យព្យាបាលជំងឺហឺត ឱ្យជាសះស្បើយ បានដោយធម្មជាតិ។

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ សា្លបព្រាបាយ ដាក់ចូលក្នុងទឹក ១លីត្រដាក់ដាំ រយៈពេល ៣០នាទី រួចត្រងយកទឹកទុក។ បន្ទាប់មក យកខ្ញីកិនឱ្យម៉ដ្ឋ យកខ្ញីម៉ដ្ឋ ២ស្រាបព្រាកាហ្វេ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក រួចយកទឹកខ្ញី លាយមួយជានឹងទឹកដែលបានដំាទុកខាងលើ និងបន្ងែមទឹកឃ្មុំសុទ្ធ ១ស្លាបកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកទឹកនេះ ឱ្យបាន ១កែវ ជារៀងរាល់ព្រឹក។
វិធីទី២៖ សូមយកម្ស៉ៅផ្លែស្ពឺ (Indian gooseberry powder) ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ទទួលទាន នៅពេលព្រឹក ជាការស្រេច។
វិធីទី៣៖ សូមយកទឹកឃ្មុំ ដាក់ទៅក្នុងកូនចានគោម ១ រួចវានៅក្រោមរន្ធច្រមុះរបស់លោកអ្នក ស្រូប ដកដង្ហើមចេញចូលមួយៗ នឹងជួយសម្អាតខ្យល់ដង្ហើម នៅខាងក្នុងឱ្យបានស្អាតនិងជួយឱ្យលោកអ្នកដកដង្ហើមបានស្រួល៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda