បើទោះជាត្រូវរដ្ឋាភិបាលពិនិត្យតាមដានយ៉ាងម៉ត់ចត់ ប៉ុន្ដែស្ដ្រីកូរ៉េខាងជើងមួយចំនួនធំ នៅតែរកវិធីទៅកាន់កន្លែងសម្ងាត់ ដើម្បីកែសម្ផស្សរបស់ខ្លួន ដោយការវះកាត់។ទំព័រ Business Insider ដកស្រង់សំដីរបស់ស្ដ្រីកូរ៉េខាងជើងម្នាក់ និយាយអំពីសកម្មភាពកែសម្ផស្សនៅប្រទេសដ៏អាថ៌កំបាំងបំផុតក្នុងពិភពលោកមួយនេះ ប៉ុន្ដែ Business Insider មិនបានឱ្យដឹងថា ស្ដ្រីម្នាក់នេះ បច្ចុប្បន្ន រស់នៅក្នុងប្រទេសកូរ៉េខាងជើងដែរ ឬអត់នោះទេ។
យុវវ័យកូរ៉េខាងជើង ទស្សនាការសម្ដែង នៅព្យុងយ៉ាង (រូប ៖ washingtonpost)
ស្ដ្រីម្នាក់នេះថ្លែងថា ៖ “ចាប់តាំងពីឆ្នាំ ២០០០ សកម្មភាពសាក់ចិញ្ចើម និងបបូរមាត់ បានក្លាយជារឿងពេញនិយមនៅកូរ៉េខាងជើង។ កាលណោះ នាងខ្ញុំនៅជាសិស្សមធ្យមសិក្សា ហើយដូចទៅនឹងយុវវ័យទាំងឡាយ នាងខ្ញុំក៏ធ្លាប់បានចាប់អារម្មណ៍ទៅលើរូបសម្រស់ ហើយចង់ឱ្យខ្លួនបានស្រស់ស្អាតជាងមុន។ សិស្សរួមថា្នក់របស់នាងខ្ញុំ ជាច្រើននាក់ បានសុំច្បាប់សម្រាកជាច្រើនថ្ងៃ ដោយមូលហេតុឈឺ ប៉ុន្ដែ នៅពេលពួកគេបានចូលរៀនវិញ ស្រាប់តែមានមុខមាត់ប្លែក ស្រស់ស្អាតជាងមុន។ ដោយសារតែមានចំនួនសិស្សសុំច្បាប់កាន់តែច្រើនឡើង គណកគ្រប់គ្រងសាលា ក៏បានដាក់ចេញបទបញ្ជាថ្មី ដើម្បីទប់ស្កាត់សកម្មភាពកែសម្ផស្ស។គណគ្រប់គ្រងសាលា បានបញ្ជាឱ្យគ្រូៗ ត្រួតពិនិត្យដោយមិនឱ្យដឹងជាមុន ដើម្បីរកឃើញសិស្សដែលបានកែត្របកភ្នែក។ស្ដ្រីកូរ៉េខាងជើងខាងលើ បន្ដថា ៖ “ពួកគេតែងចូលត្រួតពិនិត្យក្នុងថ្នាក់រៀន ភ្លាមៗ ដើម្បីរកមើលអ្នកដែលបានវះកាត់ត្របកភ្នែក ហើយសិស្សដែលបានកែសម្ផស្សដោយការវះកាត់ត្របកភ្នែក នឹងត្រូវទទួលពិន័យពីសាលារៀន។មានពេលខ្លះ ដោយសារតែត្របកភ្នែករបស់សិស្ស មានសភាពមិនធម្មតា ពួកគេក៏ត្រូវសង្ស័យថា បានវះកាត់ កែសម្ផស្ស។ តាមការឱ្យដឹងរបស់ស្ដ្រីនេះ នៅកូរ៉េខាងជើង ពលរដ្ឋមិនអាចធ្វើការវះកាត់កែសម្ផស្សធំៗ ដូចជាកែឆ្អឹងជើងធ្មេញ ប៉ុន្ដែការវះកាត់តូចៗ ដូចជា ធ្វើត្របកភ្នែកពីរជាន់ សាក់ចិញ្ចើម សាក់បបូរមាត់ មានការនិយមច្រើន។ អ្នកឯកទេស ក៏អាចធ្វើច្រមុះឱ្យស្រួច ប៉ុន្ដែការវះកាត់នេះ កម្រនឹងមាន ដោយសារតែវាទាមទារឱ្យមានជំនាញខ្ពស់ ហើយតម្លៃក៏ថ្លៃជាងច្រើន ធៀបនឹងការវះកាត់ផ្សេង។ ដូច្នេះ ការកែច្រមុះ គឺសម្រាប់តែអ្នកមាន។ដោយសារតែរដ្ឋាភិបាលមិនអនុញ្ញាតឱ្យកែសម្ផស្ស ទើបក្រុមគ្រូពេទ្យតែងត្រូវបានអញ្ជើញឱ្យមកធ្វើការវះកាត់នៅឯផ្ទះរបស់អតិថិជន ដូច្នេះ មានករណីជាច្រើន អតិថិជនមានការខកចិត្ត ដោយសារតែច្រមុះរបស់ពួកគេមានរូបរាងមិនដូចធម្មជាតិ និងទទួលផលវិបាកច្រើន។ចំពោះនារីដែលមានត្របកភ្នែកតែមួយជាន់ នោះការវះកាត់ដើម្បីបានត្របកភ្នែកពីរជាន់ គឺជាប្រការដែលពួកគេចង់បាន។ ប៉ុន្ដែ ការវះកាត់នេះ មានតម្លៃទាប គឺត្រឹមតែ ពី ២ ទៅ ៣ដុល្លារអាមេរិក ប្រហែលនឹងអង្ករ ១,៥គីឡូក្រាម។ យ៉ាងនេះក្ដី តម្លៃនេះ ក៏មិនទាបប៉ុន្មានដែរ សម្រាប់ពលករ។ស្ដ្រីដដែលបានបន្ដថា ៖ “ចំពោះនារីដែលមានត្របកភ្នែកមួយជាន់ ដូចនាងខ្ញុំ គឺគ្រាន់តែបិទបង់ស្អិតថ្លា ដើម្បីបង្កើតត្របកភ្នែកក្លែងក្លាយ ដោយសារតែមិនមានប្រាក់វះកាត់។ ប៉ុន្ដែ វិធីនេះ មិនមានលទ្ធផលយូរអង្វែងនោះទេ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
គ្រាន់តែលក់ខ្សែកៅស៊ូក្មេងលេង រកបានប្រាក់រាប់លាន ដុល្លារអាមេរិក
វត្តសៅលិញ និងចៅអធិការ រកបានប្រាក់ជាង ១៥លានដុល្លាររាល់ឆ្នាំ ពីក្រុមហ៊ុន
មហាសេដ្ឋីនីស្អាតបំផុតរបស់អាហ្វ្រិក ចាប់ផ្ដើមរកស៊ីដោយការ បើកភោជនិយដ្ឋាន
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BI