ស្រកានាគ សាវម៉ាវ មង់ឃុត ខ្នុរ ទៀប ជាដើម គឺជាប្រភេទផ្លែឈើដែលមានវីតាមីនខ្ពស់ និង សារជាតិប្រឆាំងអ៊ុកស៊ីតកម្មច្រើន ដែលមានប្រយោជន៍ដល់សុខភាពភ្នែករបស់អ្នក។ ស្រកានាគ
ផ្លែឈើដែលពណ៌ឆើតឆាយមួយនេះ មានផ្ទុកច្រើនទៅដោយវីតាមីន C ជួយថែបំប៉ន និងការ ពារស្រទាប់ការពារ (corneal) របស់ភ្នែក។ផ្លែម្រាមដៃព្រះ (Buddha's hand/ bushukan)
ផ្លែឈើដែលមានរូបរាងដូចម្រាមដៃនេះ បានក្លាយជាផ្លែឈើចម្លែកមួយក្នុងត្រកូលក្រូចឃ្វិច។ ផ្លែ នេះមានផ្ទុកវីតាមីនយ៉ាងច្រើន ដែលមានប្រយោជន៍ដល់ Retinal របស់ភ្នែក។ ផ្លែមង់ឃុត
សារជាតិបំប៉នជាច្រើន ក្នុងនោះ មានវីតាមីនក្រុម B ត្រូវបានរកឃើញនៅក្នុងផ្លែមង់ឃុត។ ផ្លែនេះ ជួយកាត់បន្ថយហានិភ័យនៃការចុះខ្សោយកម្លាំងភ្នែករបស់ស្ដ្រី។ ផ្លែខ្នុរ
ខ្នុរគឺជាឈើដែលសម្បូរដោយវិតាមីន C ការស្រាវជ្រាវមួយចំនួន បានរកឃើញថា របបអាហារ ដែលមានវីតាមីន C ច្រើន អាចជួយកាត់បន្ថយឱកាសនៃការកើតជម្ងឺភ្នែកឡើងបាយ និងជម្ងឺខ្សោយភ្នែក។ផ្លែទៀប
ក្រៅពីវីតាមីន C និង B នៅក្នុងផ្លែទៀប ក៏មានផ្ទុកសារជាតិ ប៉ូតាស្យូម។ ការពិសោធមុននេះ បានរកឃើញថា អាហារដែលសម្បូរប៉ូតាស្យូម អាចជួយធ្វើឱ្យជាតិទឹកសល់ នៅក្រោមស្បែក ដែលជាមូលហេតុធ្វើឱ្យខ្សោយភ្នែក មានការថយចុះច្រើន។សាវម៉ៅ
សាវម៉ៅ ក៏ជាផ្លែឈើ សម្បូរទៅដោយវីតាមីន C និង bioflavonoid (សារជាតិជួយទប់ស្កាត់អ៊ុកស៊ីតកម្ម និងការពាររលាក)។ សារជាតិទាំងពីរនេះ បានជួយគ្នាទៅវិញ ទៅមក ដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ដែលកើតឡើងដោយរ៉ាឌីកាល់សេរី។
អត្ថបទសំខាន់គួរចាប់អារម្មណ៍ ៖
កំពូលវិធីព្យាបាលកំចាត់រោគរមាស់ទ្វារមាស បានឆាប់ រហ័ស ដោយធម្មជាតិ
សូកូឡា ៖ កំពូលអាហារសម្រាប់ ថ្ងៃ១៤កុម្ភៈ
កំពូលវិធី ៣យ៉ាង ព្យាបាលកំចាត់ជំងឺរាក បានភ្លាមៗ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH