ការជ្រើសប្រើរោមភ្នែកក្លែងក្លាយដែលសមនឹងភ្នែក វានឹងជួយកែលំអ និងបង្កើនសម្រស់ទាក់ទាញរបស់ភ្នែកបន្ថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន សម្រាប់ជាការស្វែងយល់ ដើម្បីជ្រើសរើសរោមភ្នែកដ៏ស័ក្ដិសម។

ភ្នែកមូល

/

/

ប្រសិនអ្នកមានភ្នែករាងមូល នោះចូរកុំប្រើប្រាស់រោមភ្នែកក្លែងក្លាយដែលក្រាស់ ព្រោះវានឹងធ្វើឱ្យភ្នែករបស់អ្នក មានសភាពតូចជាងធម្មតា។ ដើម្បីជួយឱ្យភ្នែកមូលរបស់អ្នកមានសភាពស្រស់ស្អាត ចូរសាកល្បងប្រើរោមភ្នែកប្រភេទវែងទៅឆ្វេង និងស្ដាំ និងកោតបំផុត។ ភ្នែករាងវែង

/

/ជាទូទៅ រោមភ្នែកទាំងអស់ តែងសមស្របជាមួយនឹងភ្នែកដែលមានរាងវែង។ សូមសាកល្បងប្រើប្រាស់រោមភ្នែកដែលមានកន្ទុយវែង ដើម្បីធ្វើឱ្យភ្នែកទម្រង់នេះមានភាពទាក់ទាញដូចភ្នែកឆ្មា ឬមួយប្រើរោមភ្នែកក្រាស់ដើម្បីជួយឱ្យភ្នែកមានសភាពជ្រៅ។ ភ្នែករាងដូចមួក

/

/

ភ្នែករាងដូចមួក គឺជាភ្នែកដែលមានគែមត្របកភ្នែកខាងលើមូល ចំណែកគែមត្របកភ្នែកក្រោម មានរាងស្ទើរត្រង់។  ដើម្បីជួយឱ្យមានភាពទាក់ទាញ  អ្នកគួរជ្រើសរើសរោមភ្នែក ដែលមានសរសៃវែងខ្លីចម្រុះគ្នា។ ក្រៅពីនេះ អ្នកគួរបិទរោមភ្នែកដែលវែងបំផុតដាក់ឱ្យស្ថិតនៅត្រង់កន្លែងខ្ពស់បំផុតរបស់គែមត្របកភ្នែកលើ។ ជាងនេះ អ្នកក៏អាចបិទបន្ថែមនូវរោមភ្នែកក្លែងក្លាយទៅ​នឹងត្របកភ្នែកក្រោម ដើម្បីឱ្យភ្នែកមានសណ្ឋានមូលជាងមុន។ ភ្នែកដែលមានត្របកតែមួយ

/

/

ការបិទរោមភ្នែកក្លែងក្លាយ គឺជាកត្តាមួយ ដែលមិនអាចខ្វះបាន  ប្រសិនអ្នកចង់ឱ្យភ្នែកមានផ្នត់តែមួយដែលមាន​លក្ខណៈអាស៊ីខាងកើតរបស់ខ្លួន កាន់តែទាក់ទាញ។ តាមពិត ទម្រង់ភ្នែកដែលមានត្របកតែមួយ  គឺមានលក្ខណៈងាយស្រួល ក្នុងការជ្រើសរើសរោមភ្នែកក្លែងក្លាយ។  បញ្ហាត្រង់ថា តើអ្នកនឹងជ្រើសរើសការតុបតែងបែបណា។ ជាមួយនិងភ្នែកទម្រង់ត្របកតែមួយនេះ ល្អបំផុតអ្នកគួរប្រើរោមភ្នែកដែលមានសភាពវែងបន្ដិចម្ដងៗទៅខាងកន្ទុយភ្នែក បែបនេះនឹងជួយឱ្យភ្នែករបស់អ្នក ប្រកបដោយភាពទាក់ទាញ និងអាថ៌កំបាំង។  

ដោយ ៖ តារាប្រភព ៖ LD