មិត្តបុរសៗ តែងតែរង់ចាំឱកាស ឬបង្កើតឱកាសល្អ ដើម្បីសុំមិត្តស្រីរៀបការ ព្រោះសុំមិត្តស្រីរៀបការក្នុងឱកាសល្អ ធ្វើអោយនាងរំភើប មានឱកាសបានសំរេចច្រើនជាងការសុំត្រង់ៗ គ្មានធ្វើអ្វីសោះ ។

Musclemanជាក់ស្តែងថ្មីៗនេះ នៅក្នុងកម្មវិធីប្រកួតបង្ហាញសាច់ដុំ កីឡាកាយវប្បកម្ម បានធ្វើអោយទស្សនិកនិងគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង ។ កីឡាករជ័យលាភីម្នាក់ឈ្មោះ Jose Robelo ដែលមានវ័យ២៧ ឆ្នាំ បានលុតជង្គង់នៅមុខមិត្តស្រីរបស់ខ្លួននៅលើឆាក ហើយសុំនាងរៀបការ ។ RosanaNobrega ដែលជាមិត្តស្រីរបស់ Jose បានយល់ព្រមរៀបការ ហើយថើប Jose នៅលើឆាកដែលធ្វើអោយឆាកប្រកួត ទៅជាឆាកស្នេហាយ៉ាងផ្អែមល្ហែម ។

Thisគួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែល Jose ចូលរួមប្រកួតកីឡាករកាយវប្បកម្មនេះហើយនេះក៏ជាលើកទីមួយដែរ ដែលគាត់ឈ្នះការប្រកួតនេះ នៅរដ្ឋ Jersey ៕

 

ដោយ ៖ កុសលប្រភព ៖ metro