នៅថ្ងៃទី11 ខែមីនា ឆ្នាំ 2012 នឹងមានការរត់ម៉ារ៉ាតុន អន្តរជាតិនៅក្រុងព្រះសីហនុ នេះជា
លើកទី 1 ហើយដែលកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅក្រុងព្រសីហនុ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមាន
ប្រសាសន៍ អោយដឹងថា គឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ
ក៏ដូចជា សិស្សានុសិស្ស អោយចូលរួមផងដែរ។ ដោយសារតែធ្លាប់មានបទពិសោធន៍
ជាច្រើនឆ្នាំ នៅខេត្តសៀមរាប និងក្រុងភ្នំពេញ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកចូលរួម ការរត់ម៉ារ៉ាតុន ពីសំណាក់ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិរហូតដល់ទៅ 5000 នាក់។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ថែម
ទៀតថា យើងសង្ឃឹមថា ការរត់ម៉ារ៉ាតុននៅក្រុងព្រះសីហនុនឹងទទួលបានការគាំទ្រយ៉ាងខ្លំាង
ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។
ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក
កម្ពុជា បានថ្លែងនៅក្នុងសន្និសីទកីឡាជាតិ ប្រារព្ធធ្វើនៅសណ្ឋាគារណាហ្គាវើល (naga world)
ថា រាល់ព្រឹត្តិការណ៍ ជាច្រើនដែលត្រូវបានបង្កើតឡើងកន្លងមក គឺត្រូវបានអនុវត្តទៅតាមយុទ្ធសាស្រ្ត នៃមហាសន្និបាតទាំងអស់។
ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកឡើងថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានតំបន់ ទេសចរណ៍សំខាន់ៗ ជាច្រើនកន្លែង ហើយក៏អាចស្រូបយកភ្ញៀវទេសចរណ៍ចូលមកលេង កំសាន្តបានយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
ខាងក្រោមនេះជារូបភាពនៃការរត់ម៉ារ៉ាតុន នៅក្នុងប្រទេសកម្ពុជារយៈកាលកន្លងមក

ការរត់ម៉ារ៉ាតុន នៅក្នុងរាជធានីភ្នំពេញ

ការរត់ម៉ារ៉ាតុន នៅក្នុងខេត្តសៀមរាប

ការមកដល់គោលដៅរបស់កីឡាករ

ដោយ៖ រ័ត្ន