ខេត្ត​កំពង់ធំ ៖ ក្មេង​ស្រី​​ម្នាក់​អាយុ​៩​ឆ្នាំ ​ពេលកំពុង​លង់​លក់​ក្នុង​ដំណេក​នៅក្រោម​ផ្ទះ​ ត្រូវ​ជន​មិនស្គាល់​មុខ​ម្នាក់ ​ចូល​ទៅ​ចាប់បី​​យក​ទៅ​​រំលោភ​សេព​សន្ថវៈ​​នៅ​ក្រោយ​ផ្ទះ រហូត​បាន​សំរេច​​ហើយ​ក៏រត់​គេច​​ខ្លួន​បាត់ ។ ​ហេតុ​​ការណ៍​នេះកើត​ឡើង​នៅវេលាម៉ោង​១១ និង៣០នាទី​យប់​ថ្ងៃ​ទី៦ មករា ២០១១ នៅ​ភូមិ​សង់​​ឃ្លាំង ឃុំតាំង​ក្រសាំង​ ស្រុកសន្ទុក ។ ​សមត្ថកិច្ច​​ស្រុក​សន្ទុក​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះដែល​ជា​អនីតិជន​អាយុ​៩​ឆ្នាំ មានឪពុក​អាយុ​ប្រហែល​​៤០​ឆ្នាំ ​និងម្តាយ​អាយុ​ជាង​៣០​ឆ្នាំ ។នៅ​យប់​កើត​ហេតុ​​ ក្នុង​ភូមិ​មានគេ​ចាក់​ធុង​បាស់រាំ​កំសាន្ត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អត់​បាន​ទៅមើល​គេ​រាំ​លេងទេ គឺនាង​ដេកជាមួយ​ប្អូនលើ​គ្រែក្រោម​ផ្ទះ ដោយមានឪពុកចង​អង្រឹង​​ដេក​ក្បែរ​គ្រែ​នោះ​​ដែរ ។ លុះ​ដល់​ពេលយប់​ជ្រៅ​ពួក​គេ​រាំ​ធុង​បាស់​ចប់ ស្រាប់​តែ​មានជនមិនស្គាល់​មុខ​ម្នាក់ ​ឆ្លៀត​​ពេលដែលឪពុក​ និងកូន​លង់​​លក់​ក្នុង​ដំណេក​ក៏ចូល​​មកបីក្មេង​ស្រីរងគ្រោះ​ដើរ​សំដៅ​គុម្ពប្ញស្សី​ពីង​ពង់ ដែលនៅ​ក្រោយ​​ផ្ទះ​ជនរង​គ្រោះ​ប្រហែល​៥០ម៉ែត្រ ។ ពេល​នោះជនល្មើស​ក៏​ដាក់​នាង​ផ្តេក​ក្បែរ​គុម្ពប្ញស្សី​ ស្រាប់​តែ​នាង​ដឹង​ខ្លួន​ភ្ញាក់​ពី​ដំណេក​ភ័យរន្ធត់​យ៉ាង​ខ្លាំង​ព្យា​យាម​ស្រែកឱ្យ​ឪពុក​ជួយដែរ តែត្រូវជនល្មើស​ចាប់​ខ្ទប់​មាត់​ និងច្របាច់ក​រហូត​នាងសន្លប់​បាត់​ស្មារតី​ ទើប​​ធ្វើ​សកម្ម​ភាព​រំលោភ​សេពសន្ថវៈ​រហូត​បានសំរេច​​ហើយក៏​រត់​គេចខ្លួនបាត់ស្រមោលតែ​ម្តង ។ ពេល​ងើប​ពីសន្លប់​ក្មេង​​ស្រីរងគ្រោះ​ ក៏​ស្រែកទ្រហោ​យំហៅ​ឱ្យ​ឪពុក​ជួយ​ ភ្លាម​នោះ​ឪពុក​ក៏ភ្ញាក់​ពី​ដំណេក​ឃើ​ញ​កូនតែម្នាក់​ដេក​លើគ្រែ ក៏​ស្ទុះ​​រត់ទៅ​កន្លែង​ដែលឮ​ក្មេង​យំ​ ស្រាប់​តែ​ឃើញ​កូន​ស្រី​ប្រឡាក់សុទ្ធ​តែ​ឈាម​​ដោយ​ត្រូវ​របួស​​ផ្លូវ​ភេទយ៉ាង​ធ្ងន់​ធ្ងរ​ ក៏ស្រែក​ហៅម្តាយ​ឱ្យ​ជួយ​នាំ​យក​ទៅ​ផ្ទះពេទ្យ​ក្នុងភូមិ​ ដើម្បីព្យា​បាល​របួស ។​ចំណែក​សមត្ថកិច្ច​​បន្ទាប់ពី​បានទទួល​ដំណឹង​​នេះ​ភ្លាម បាននាំគ្នា​ចុះទៅ​កន្លែងកើ​ត​ហេតុ ដើម្បីពិនិត្យ និង​សាក​សួរ​ក្មេង​​ស្រីរងគ្រោះ និង​ឪពុក​ម្តាយ ហើយ​ត្រូវ​បាន​ពួក​គេនិយាយ​រៀបរាប់​ដូច​ខាង​លើ ព្រម​ទាំង​បញ្ជាក់​ថា ពួក​គេ​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ​​របស់​ជនល្មើសទេ ព្រោះ​ពេលនោះ​យប់ងងឹត​ពេក​ដែល​​​ធ្វើឱ្យ​សមត្ថកិច្ច​ជួបការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ ។ តែ​សមត្ថកិច្ច​​បានធ្វើ​ការ​សន្និដ្ឋានថា ជនល្មើស​​គឺជា​មនុស្ស​ដែលធ្លាប់​ចេញ​ចូល​មក​លេង​​ផ្ទះក្មេង​ស្រី​រង​គ្រោះ​ ហេតុនេះ​ហើយ​ទើប​គេ​ដឹង​ថា ក្មេង​ស្រីរង​គ្រោះ​ដេក​ក្រោម​​ផ្ទះ​​ ហើយ​ក៏​​ឆ្លៀត​ធ្វើស​កម្ម​ភាព​ឃោរ​ឃៅ​ព្រៃផ្សៃ​ ឧក្រិដ្ឋ​ និងអគតិបែបនេះ​ទៅ ។ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ និងស្រាវ​ជ្រាវ​​ស្វែងរក​ចាប់​ជនល្មើស ​ដើម្បី​នាំមកផ្តន្ទា​ទោស​តាមច្បាប់ ។​គួររំលឹកថា ក្នុង​សបា្តហ៍​កន្លង​ទៅ​ ​នៅខេត្ត​កំពង់​ធំមានកើត​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​​ចំនួន​២ករណី​គឺ នៅ​ស្រុក​សណ្តាន់​ និងស្រុក​បារាយណ៍​ ។ ក្នុងនោះ​​កាល​ពីថ្ងៃ​ទី២៩ ធ្នូ ​២០១០ ​វេលាម៉ោង​១២​ថ្ងៃ​ត្រង់ ​នៅចំណុច​​ចំការ​ស្វាយ​ចន្ទី​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​​មាន​ជ័យ ស្រុក​សណ្តាន់ មាននារីអាយុ​៣៦​ឆ្នាំ ម្នាក់​ត្រូវ​ជន​សង្ស័យ​​ឈ្មោះព្រំ​ទិត អាយុ​៤៨​ឆ្នាំ រស់នៅភូមិ​-ឃុំ​ជា​មួយ​គ្នាចាប់​រំលោភរហូត​បាន​សំរេច​ក្រោយ​​​ពេល​កើត​ហេតុ​​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ ្លួន ។ ចំណែក​នៅ​ស្រុកបារាយណ៍​នៅវេលា​ម៉ោង​​២ និង២០នាទី​រសៀល​នៅចំណុច​ព្រៃ​ចំការ​ស្វាយចន្ទី ក្នុងភូមិ​សាស្ត្រ​ភូមិសៀមរាង ឃុំ​ច្រនៀងមានករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារីអាយុ​១៧​ឆ្នាំម្នាក់ បង្កឡើង​ដោយ​​ជន​សង្ស័យ​​ឈ្មោះ​ជិន យ៉េ អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​ជាមួយគ្នា​ ។ ក្រោយពេលកើតហេតុ​ជន​សង្ស័យ​បានរត់គេចខ្លួនបាត់ ៕