តាមគេហទំព័រ ETNews របស់កូរ៉េខាងត្បូង, បច្ចុប្បន្ន Samsung កំពុងតែអភិវឌ្ឍគំរូទូរស័ព្ទស៊េរីខ្ពស់មួយជាមួយឈ្មោះហៅថា Galaxy F ទន្ទឹមនឹងបណ្តាស៊េរីទូរស័ព្ទត្រកូល Galaxy S ដ៏ល្បីក្នុងរយះពេលកន្លងទៅនេះ។ ឧបករណ៍ដំបូងគេនៃត្រកូលថ្មីនេះ នឹងធ្វើការបង្ហាញខ្លួននៅដើមឆ្នាំ២០១៤ ជាមូយនឹងឧបករណ៍គ្រឿងផ្សំមានគុណភាពខ្ពស់ ដូចជា សំបកធ្វើពីលោហធាតុទាំងអស់(ម៉ាញេស្យូម ឬអាលុយមីញ៉ូម) មានរាងស្តើង និងការរចនាម៉ូតខុសប្លែកពិសេស ពីអ្វីដែលSamsung បានធ្វើនៅលើ Galaxy S4/Note 3។
ផលិតផលនេះនឹងត្រូវបានបំពាក់នូវ CPU 8 Core Exynos, មានកាមេរ៉ា 16 megapixel រួមជាមួយនឹងប្រព័ន្ធថតរូបការពាររំញ័រ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានច្បាស់ស្តីពី ទំហំអេក្រង់ និងកំរិតពន្លឺនៅឡើយទេ ប៉ុន្តែលទ្ធភាពច្រើន Samsung នឹងបន្តប្រើប្រាស់ អេក្រង់ AMOLED ជាមួយនឹងទំហំលើ 5 និងកំរិតពន្លឺ Full-HD។
ប្រភពដដែលបានបន្តថា Galaxy F នឹងត្រូវបានកំណត់តំលៃខ្ពស់ជាង ស្មាតហ្វូនស្ថិតក្នុងត្រកូលGalaxy Note សព្វថ្ងៃនេះទៅទៀត។ Galaxy F ក៏នឹងជួយឲ្យ Samsung ដើរទាន់នូវ និន្នាការ នៃទីផ្សារស្មាតហ្វូនបច្ចុប្បន្ន បានយ៉ាងឆាប់រហ័ស ជាងមុន បើប្រៀបនឹងការបង្ហាញតែស្មាតហ្វូនពីរស៊េរីក្នុងមួយឆ្នាំ (Galaxy S ថ្មី នៅដើមឆ្នាំ, Galaxy Note ថ្មី នៅចុងឆ្នាំ) ដូចបច្ចុប្បន្ននេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- វីដេអូ៖ បុរសកសិករចិនម្នាក់ រាំបានយ៉ាងឡូយ ស្រដៀង Michael Jackson- ស្មាតហ្វូនមានអេក្រង់កោង ដំបូងគេរបស់ Samsung នឹងបង្ហាញខ្លួននៅខែ តុលា ខាងមុខនេះ- Galaxy S5: Chip Exynos 64 bit, សំបកធ្វើពីអាលុយមីញ៉ូម មិនអាចដោះបាន- មូលហេតុដែល Apple ឈប់ធ្វើការផលិត iPhone 5 ពេលគេបង្ហាញខ្លួន iPhone 5C- ៥ របៀបផ្សេងទៀត ដែលអាចដោះសោរ Touch ID នៅលើ iPhone 5S បានដោយមិនប្រើម្រាមដៃ- កោះថ្មីផុសចេញពីផ្ទៃសមុទ្រ បន្ទាប់ពីគ្រោះរញ្ជួយដី ៧,៧ វិចទ័រ វាយប្រហារ ប៉ាគីស្ថាន
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ TTE