នៅពេលដែលមនុស្សត្រូវការដឹករបស់ធំៗចេញពីកន្លែងមួយទៅកន្លែងមួយទៀតនោះវាពិតជាមានការលំបាកជាខ្លាំង ហើយជាទូទៅកប៉ាល់បានក្លាយជាជំរើសទី ១ តែជាអកុសលទោះបីជាវាអាដឹកបានវត្ថុធំៗ តែវាមានល្បឿនយឺតជាខ្លាំង។ជារៀងរាល់ឆ្នាំមានទំនិញជាច្រើនដែលត្រូវបានគេដឹកតាមកប៉ាល់តែចៃដន្យវានៅមានវត្ថុមួយចំនួនដូចជា កប៉ាល់ដែលគេបញ្ជាទិញ និងក្បាលខួងអណ្ដូងប្រេងជាដើមតើត្រូវដឹកដោយវិធីណាទៅ? ជាធម្មតាកប៉ាល់អាចបើកបរទៅតាមសមុទ្ទបានចុះចំពោះវត្ថុធំៗដូចជា ក្បាលខួងអណ្ដូងប្រេងវិញនោះតើត្រូវធ្វើយ៉ាងណា? ការពិតទៅគេនៅតែប្រើប្រាស់កប៉ាល់ដូចគ្នាដើម្បីដឹកវត្ថុយក្សទាំងនេះ គ្រាន់តែកប៉ាល់នេះវាជាបីតានៃកប៉ាល់តែប៉ុណ្ណោះ។ជាធម្មតាគេស្គាល់វាថា Flo/Flo ព្រោះវាមានមុខងារ Float-on/Float-off ដើម្បីជាមធ្យោបាយក្នុងការបណ្ដែតវត្ថុធំៗមកដាក់ចំកណ្ដាលកប៉ាល់មិនចាំបាច់ក្នុងការលើកដាក់។ មុខងារ Float-on/Float-offនេះអាចអោយកប៉ាល់លិចចុះក្នុងទឹកដោយកំរិតមួយហើយអនុញ្ញាតអោយកប៉ាល់តូចៗ ទាញយកវត្ថុធំៗដូចជា កប៉ាល់មួយទៀតមកចំកណ្ដាលកប៉ាល់ flo/flo ហើយពេលដែលមកដល់ទីតាំងហើយនោះ flo/flo និងបំពេញមុខងារ Float-on ដែលកប៉ាល់និងអណ្ដែតសារជាថ្មី ហើយកល់វត្ថុដែលត្រូវដឹកតែម្ដង។ ទោះនិយាយយ៉ាងណាក៏មិនយល់ដែរមើលទៅ ដូចនេះហើយយើងក្រលេកទៅមើលរូបភាពខាងក្រោមដែលកប៉ាល់កំពុងតែបំពេញមុខងារ Float-on/Float-off បន្តិចទៅមើល៖
flo/flo កំពុងតែ Float-off
សកម្មភាពកំពុងផ្ទុក
ពេលដឹកគឺបែបនេះ
បិតាកប៉ាល់យក្សទី ១ ក្នុងលោកនេះគឺ MV Lichtentels ដែលបានក៏សាងក្នុងអំឡុងទសវត្ស ១៩២០ដោយក្រុមហ៊ុន DDG Hansa របស់ Bremen ក្រោយពីសង្គ្រាមលោកលើកទី ២ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធំទី ១ ដែលបានរត់លើខ្សែនៃការដឹកទំនិញយក្សទួទាំងពិភពលោក។ ហើយសព្វថ្ងៃនេះក្រុមហ៊ុនដែលបន្តរត់លើខ្សែបន្ទាត់នៃការដឹកនាំរបស់យក្សនេះគឺ Dockwise ដែលមាននាវាមហិមាចំនួន ១៩ គ្រឿង។ក្នុង ១៩ នាវារបស់ Dockwise ក្នុងនោះមាននាវាដែលមានឈ្មោះល្បីដូចជា Mighty Servant 1, MVBlue Marlin និង MV Black Marlin ជាដើមហើយសព្វថ្ងៃនេះ Dockwise កំពុងតែឋិតក្នុងដំណាក់សាងសង់នាវាមួយទៀតដែលមានឈ្មោះថា Vanguard ដែលគេអះអាងថាមានកម្លាំងដឹកធំជាងនាវាមុនៗ៥០% និងមានប្រវែង ២៧៥ ម៉ែត្របណ្ដោយ និង ៧០ ម៉ែត្រទទឺង ជាមួយនឹងកម្លាំងដឹកបានទំងន់ដល់ទៅ ១១០ ០០០ តោន។
ដោយ៖ វឌ្ឍនាប្រភពពី៖ amusingplanet