ជាធម្មតាទូកប្រណាំង ត្រូវបានគេផលិតឡើងមានគម្រោង និង ប្រវែងរបស់វាជាក់លាក់ ដើម្បីងាយស្រួលកំណត់ក្នុងការចុះឈ្មោះប្រណាំងប្រកួតប្រជែង និង ដឹងពីចំនួនមនុស្សប៉ុន្មាននាក់ដែលទូកអាចផ្ទុកបាន។

ប៉ុន្តែ អ្វីដែលប្លែក ប្រហែលជា លោកអ្នកមិនធ្លាក់បានជួបនោះ  គឺទូកប្រណាំងដ៏ចម្លែកអស្ចារ្យអាចឱ្យបេក្ខជនចូលរួមប្រកួតទាំងអស់ រចនាម៉ូដ និងតុបតែទូករបស់ខ្លួន ទៅជារូបភាពផ្សេងៗ បាន ទៅតាមចំណង់ចំណូលចិត្តរបស់បេក្ខជន។ ដែលគេបានហៅឈ្មោះថា ការប្រណាំងទូកដ៏ចម្លែក និងអស្ចារ្យបំផុត មកពីជុំវិញពិភពលោក។

ខាងក្រោមនេះ  គឺជាកំពូលទូកប្រណាំង ដ៏ចម្លែកៗ និង ស្រស់ស្អាតបំផុត នៅលើពិភពលោក

១/ ទូកប្រណាំង ឬវិធីប្រណាំងទូក Beer Can Regatta៖ គឺជាវិធីប្រណាំងទូកដ៏អស្ចារ្យដែលប្រព្រឹត្តឡើងនៅតំបន់ឆ្នេរខ្សាច់ Mindil ប្រទេសអូស្រ្តលី ហើយទូកប្រណាំងនិមួយៗ ត្រូវបានផលិតឡើងដោយសំបកកំប៉ុងសូដា និងស្រាបៀ ចំនួន ៣០,០០០សំបកកំប៉ុង។/

២/ ទូកប្រណាំង ធ្វើឡើងមានរូបរាងជាផ្ទះ (Homemade Watercraft Race)៖ ដែលជាកម្មវិធីប្រណាំងដ៏ចម្លែក  ប្រព្រឹត្តនៅក្នុងទីក្រុងញ៉ូយ៉ក  នៅក្នុងឆ្នាំ១៩៥៥។ ព្រឹត្តិការណ៍ប្រណាំងទូកដ៏ប្លែកអារម្មណ៍នេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យា State University of New York។/

៣/ ទូកប្រណាំង Minimal Regatta៖ គឺជាទូកប្រណាំងដែលត្រូវបានផលិតឡើងដោយបន្ទះក្តារតូចៗ ផ្គុំចេញជារូបរាងកូនទូកតូចៗ ក្នុងព្រឹត្តិការប្រណាំងទូកនៅលើកោះ Key West ក្នុងរដ្ឋ Floridaភាគខាងជើងសហរដ្ឋអាមេរិក។

៤/ ទូកប្រណាំង ដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវធ្វើឡើងនៅក្នុងវិធីប្រណាំងទូកដណ្តើមពានរង្វាន់Concrete Canoe Championship  ដែលត្រូវបានរៀបចំឡើង  ដោយសាកលវិទ្យាល័យ California Polytechnic State University នៅក្នុងឆ្នាំ២០១២។ ហើយកម្មវិធីប្រណាំងទូកដ៏ចម្លែកនេះ មានចាប់តាំងពី ឆ្នាំ១៩៦០ មកម្ល៉េះ នៅសហរដ្ឋអាមេរិក។/

៥/ កម្មវិធីទូកប្រណាំង Pumpkin Paddling៖ គឺវិធីប្រណាំងទូក ដែលតម្រូវឱ្យបេក្ខជនចូលរួមធ្វើទូកប្រណាំងរបស់ខ្លួនមានរូបរាងជាផ្លែ ដូចជា ផ្លែល្ពៅ ដើម្បីចូលរួមប្រណាំង។/

៦/ ទូកប្រណាំងផលិតឡើងមានរូបរាងដូចជានំ Yorkshire pudding៖ ប្រណាំងនៅក្នុងឆ្នាំ១៩៩៩ នៅក្នុងប្រទេសអង់គ្លេស។width=500

៧/ ទូកប្រណាំងបំពាក់ឧបករណ៍កញ្ចក់ស្រូបពន្លឺព្រះអាទិត្យ៖ គឺជាទូកប្រណាំងមួយដែលត្រូវបានយកមកចូលរួមប្រកួតប្រជែងពានរង្វាន់ប្រណាំងទូកនៅក្នុងឆ្នាំ ២០១២ ដែលមានបេក្ខជន មកពី ១៥សាកលវិទ្យា។

៨/ កម្មវិធីប្រណាំងទូក International Regatta of Bathtubs៖ ទូកប្រណាំងត្រូបានផលិតឡើងដោយាមានបំពាក់ផ្ទះវីឡាដ៏ធំមួយ នៅជាប់ពីលើទូក ព្រឹត្តិការណ៍នេះ មាននៅក្នុងទីក្រុងDinant។/

៩/ វិធីប្រណាំងទូក Milk Carton Boats៖ គឺជាវិធីប្រណាំងទូក ដែលបានប្រព្រឹត្តឡើងនៅក្នុងទីក្រុង Jelgava ប្រទេសអាហ្លឺម៉ង់។

១០/ កម្មវិធីប្រណាំងទូក Cardboard Boats៖ ទូកចូលរួមប្រកួតទាំងអស់ត្រូវធ្វើឡើងដោយក្រដាស ដែលមានជារូបភាពផ្សេងៗ និង ប្លែកៗពីគ្នា។ វិធីប្រណាំងទូកនេះ ធ្វើឡើងនៅក្នុងឆ្នាំ២០១០ នៅក្នុង រដ្ឋ Florida សហរដ្ឋអាមេរិក៕/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ mentalfloss