លោកអ្នកប្រហែលជាបានទស្សនារឿង Titanic ហើយមើលទៅ ហើយក៏បានមើលឯកសារដែលទាក់ទងនឹងការលិចនាវានេះផងដែរមើលទៅ។ តែលោកអ្នកដឹងទេថាមិនមែនមានតែ Titanic ទេដែលជួបនូវសំណាងអាក្រក់បែបនេះនោះ ខាងក្រោមនេះគឺជានាវា ១០ គ្រឿងដែលមានប្រវត្តិលិច ផ្ទុះ និងបានសម្លាប់មនុស្សអស់ជាច្រើន។១. MV Wilhelm Gustloff ដែលមានមនុស្សស្លាប់ច្រើនបំផុត/

ចំពោះនាវានេះត្រូវបានពន្លិចក្នុងខែ មករា ឆ្នាំ ១៩៤៥ ដោយគ្រាប់ torpedo បាញ់ចេញពីនាវាមុជទឹកអំឡុងពេលកំពុងតែជម្លៀសជន ស៊ីវិល ក៏ដូចជាមន្រ្តី Nazi របស់ អាល្លឺម៉ង់។ នាវារបស់អាល្លឺម៉ង់មួយនេះបានផ្ទុះនិងឆក់យកជិវិតមនុស្សទៅអស់ជាង ៩៤០០ នាក់ និងលេចបាត់ក្នុងរយៈពេល ៤៥ នាទី។២. MV Dona Paz ៤៣៧៥ ជីវិត/

នាវាដឹកអ្នកដំណើររបស់ ហ្វីលីពីន មួយនេះបានលិចក្រោយពេលដែលបានជល់គ្នាជាមួយនឹងនាវា MT Vector នៅថ្ងៃទី ២០ ធ្នូ ១៩៨៧ និងបានឆក់យកជីវិតមនុស្ស ៤៣៧៥ នាក់។៣. RMS Lusitania លិចបាត់ត្រឹម ១៨ នាទី/

នាវាដឹកអ្នកដំណើរដ៏ធំរបស់អង់គ្លេសមួយនេះបានលិចដោយសារគ្រាប់ torpedo របស់អាល្លីម៉ង់នាថ្ងៃទី ៧ ឧសភា ១៩១៥ ដោយក្នុងនោះមានមនុស្ស ១១៩៨ នាក់បានបាត់បង់ជីវិត។៤. ការស្លាប់ដ៏កំណាចរបស់ RMS Lancastria/

កប៉ាល់នេះត្រូវបានបញ្ជាដោយរដ្ឋាភិបាលអង់គ្លេសនិងបានលិចក្នុងថ្ងៃទី ១៧ ខែមិថុនា ១៩៤០ហើយបានឆក់យកជីវិតមនុស្សច្រើនជាង ៤០០០ នាក់ដែលបានក្លាយជាវិនាសកម្មលិចនាវាធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។៥. RMS Empress of Ireland/

កប៉ាល់នេះត្រូវបានលិចក្នុងថ្ងៃទី ២៩ ឧសភា ១៩១៤ ដោយសារបានបុកជាមួយនឹងកប៉ាល់ដឹកធ្យូងថ្មមួយហើយបានឆក់យកជីវិតមនុស្សអស់ចំនួន ១០១២ នាក់។៦. MV Goya រំលត់ជីវិត ៦០០០ នាក់ក្នុង ៧ នាទី/

កប៉ាល់របស់អាល្លីម៉ង់មួយនេះ មានមនុស្សដែលបានកត់ស្ថិតិចូលជិះចំនួន ៦១០០ នាក់ និងមានរាប់រយនាក់ទៀតបានចូលដោយមិនបានស្រង់ស្ថិតិ ហើយត្រូវបានលិចក្នុងសមុទ្ទ Baltic ត្រឹមតែ ៧ នាទីក្រោយពេលគ្រាប់ torpedo មួយគ្រាប់បានបាញ់តម្រង់មក។ កប៉ាល់នេះបានលិចនាថ្ងៃទី ១៦ មេសា ១៩៤៥ ដោយមានអ្នករសរានមានជីវិត ១៨៣ នាក់។៧. USS Indianapolis (CA-35)/

៣០ កក្កដា ១៩៤៥ ក្រោយពេលបានទម្លាក់គ្រាប់បែបបរមាណូ ១ គ្រាប់មកនាវាមួយនេះត្រូវបាននាវាមុជទឹក I-58 របស់ជប៉ុនបាញ់ពន្លិចដោយបានឆក់យកជីវិតនាវិកអស់រាប់រយនាក់។៨. MV Le Joola/

កប៉ាល់ដឹកអ្នកដំណើររបស់ប្រទេស សេនេហ្គាល់ មួយនេះត្រូវបានលិចយ៉ាងអាថ៍កំបាំងដោយបានឆក់យកជីវិតមនុស្សអស់ ១៨៦៣ នាក់នៅថ្ងៃទី ២៦ កញ្ញា ២០០២។៩. SS Mont-Blanc/

នាវាដឹកទំនិញរបស់បារាំងមួយនេះបានផ្ទុះជាមួយនឹងរំសេវដែលបានដឹកនៅកំពង់ផែទីក្រុង Halifax Harbour នាថ្ងៃទី ៦ ធ្នូ ១៩១៧ សម្លាប់មនុស្សលើនាវា ២០០០ នាក់និងបានបំផ្លាញទីក្រុងទាំងមួលដោយសារកម្លាំងផ្ទុះនៃរំសេវ។ ការផ្ទុះនេះដោយសារតែនាវា SS Imo បានជិះមកបុកនៅក្នុងកំពង់ផែ។១០. Titanic ដ៏ល្បីល្បាញ/

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ហើយមើលទៅចំពោះដំណើរដើមទងនៃកប៉ាល់នេះ។ កប៉ាល់នេះបានលិចក្រោយពេលបុកជាមួយនឹងដុំទឹកកកយក្សដែលអណ្ដែតតាមផ្ទៃទឹកសមុទ្ទ នៅថ្ងៃទី ១៤មេសា ១៩១២ និងបានឆក់យកជីវិតមនស្ស ១៥១៤ នាក់។

ដោយ៖ វឌ្ឍនាប្រភពពី៖ oddee