រថយន្ត Lamborghini Huracan LP610-4  គឺជាប្រភេទរថយន្តស្ពត ដ៏ប្រណិត ទាំងរូបរាងខាងក្រៅនិងខាងក្នុងទំនើប  ជាមួយនឹងគុណភាពល្អឥតខ្ចោះ  ដែលទទួលបានការគាំទ្រ និង មានកេរ្តិ៍ល្បី បំផុតនៅលើពិភពលោក។

រថយន្ត Lamborghini Huracan LP610-4  ជាប្រភេទរថយន្ត ម៉ូដែលថ្មី  ឆ្នាំ២០១៥  ដ៏ស្រស់សង្ហាដែលត្រូវបានរចនាម៉ូដឡើង  ប្លែក  កាន់តែទាក់ចិត្ត ជាមួយនឹងរូបរាងដ៏តូចច្រឡឹង  មានទ្វារពីរ បើកឡើងលើសំបកកង់ស្ពតដ៏ស្វិតធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកប ដោយសុវត្តិភាពខ្ពស់។

ជាពិសេស រថយន្ត Lamborghini Huracan LP610-4 ស៊េរីថ្មី  ឆ្នាំ២០១៥ នេះ  មានកម្លាំងម៉ាស៊ីន ខ្លាំង អាចបើកបរបានល្បឿនលឿន ដល់ទៅ ៣២៩គ.ម/ម៉ោង មាន ១០ម៉ាស៊ីន និងមានតម្លៃថ្លៃដល់ទៅ ៤៥០,០០០ ដុល្លារ នៅអាមេរិក៕ 

សូមទស្សនា រូបភាព ខាងក្រោម

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed