អូស្ត្រាលី៖ នៅឯតំបន់ដាច់ស្រយាលមួយនៅក្នុងប្រទេសអូស្ត្រាលី ក្រុមអ្នកវិទ្យាសាស្ត្របានដំណើរការម៉ាស៊ីនកែវពង្រីក ដែលដើរដោយប្រេកង់ លឿនជាងគេបំផុតនៅលើពិភពលោក ដែលអាចបង្កើនសមត្ថភាពអ្នកវិទ្យាសាស្ត្រឲ្យសិក្សាពីលំហអាកាស ផ្តិតយករូបភាពណ្តៅខ្មៅ(Black hole) ហើយនិងពន្លឺថ្មីៗនៅលើកាលាក់ស៊ី។

រូបភាព៖ ASKAP ប្រព័ន្ធកែវពង្រីកផ្កាយរណបធំជាងគេបំផុតនៅលើពិភពលោក
ប្រទេសអូស្ត្រាលីបានចំណាយទឹកប្រាក់ចំនួន ១៥៥,១៨លានដុល្លាដើម្បីសង់ប្រព័ន្ធកែវពង្រីកផ្កាយនេះ។ កែវពង្រីក ASKAP មានទីតាំងនៅ សើម៉ូឈីសុន ដែលជាតំបន់ដែលមានផ្ទៃដីទំហំ 50 000 គីឡូម៉ែតការេ ស្មើនឹទំហំរបស់ កូស្តារីកាដែលមានមនុស្ស១២០នាក់។ ទីតាំងមានលក្ខណៈស្ងប់ស្ងាត់ ព្រោះវាជា “ប្រព័ន្ធផ្សាយស្ងប់ស្ងាត់” ឬក៏ប្រព័ន្ធស៊ីញាល់ប្រេកង់ ដែលគ្មានមនុស្សត្រួតបញ្ជា មានសម្ថភាពទំនាក់ទំនងជាមួយអ្នកអាវកាសពីចំងាយ។
ដោយការប្រើប្រាស់ “កាម៉េរ៉ាវិទ្យុផ្សាយ” ថ្មីមួយ ប្រព័ន្ធកែវពង្រីកអាចផ្តិតយករូបភាពផ្ទៃមេឃបានលឿនជាងប្រព័ន្ធកែវពង្រីកដទៃ ហើយអាចឲ្យយករូបភាព ព្រះច័ន្ធទាំងមូលធំជាង 150ដង។
ASKAP គឺថែមទាំងជាអគារទីមួយដែលមានប្រព័ន្ធកែវពង្រីកធំជាងគេបំផុតនៅលើពិភពលោកដែលមានអង្កត់ផ្ចិតមួយម៉ែតការរេ (SKA) ដែលដំណើរការបាននៅប្រទេសអូស្ត្រាលី និងប្រទេសអាហ្វ្រីកខាងត្បូង។ ការសាងសង់ប្រព័ន្ធកែវពង្រីកនេះ និងចាប់ផ្តើមនៅឆ្នាំ២០១៦ ហើយប្រទេសអូស្ត្រាលីនឹងបន្ថែមអង់តែនចំនួន៦០ លើអង់តែន៣៦ដែលមានបច្ចុប្បន្ន។ សម្ថភាពកែវពង្រីក ASKAP ដែលអាចចាប់យករូបភាពយ៉ាងច្រើនពីលំហនេះនឹងប្រែចេញជាទិន្នន័យយ៉ាងច្រើន។
នៅថ្ងៃដំបូងនៃដំណើរប្រតិបត្តិការ កែវពង្រីក ASKAP នឹងប្រមូលនូវទិន្នន័យច្រើនជាងបច្ចុប្បន្ន នូវប្រព័ន្ធផ្សាយអាវកាសទាំងអស់ ឬនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក។ ការប្រើប្រព័ន្ធកែវពង្រីកដទៃ ការចាប់យករូបភាព សេនតូរុស (Centaurus) កាលាក់ស៊ីដែលជិតផែនដីជាងគេបំផុត ជាមួយនិងរណ្តៅខ្មៅ កឺតំរូវឲ្យមានរូបភាព៤០០ ការសិក្សាស្រាវជ្រាវពិនិត្យមើលរយៈពេល២ឆ្នាំ និង ១០ ០០០ម៉ោង របស់ដំណើរការកុំព្យូទ័រ។ ចំនែកឯ ប្រព័ន្ធ ASKAP វិញចាប់យករូបភាពត្រឹមចំនួន២ និងចំនាយពេល២នាទីក្នុងការស្រាវជ្រាវ និង២នាទីរបស់កុំព្យូទ័រ។
អ្នកវិទ្យាសាស្រ្តនឹងយកប្រព័ន្ធថ្មីនេះ ទៅសិក្សាគំរាងជាច្រើនដែលពីមុនធ្លាប់មានការលំបាកក្នុងការស្រាវជ្រាវ។
ដោយ៖ ផល រិនដូ
ប្រភពអត្ថបទ៖ .dailymail.