រុស្ស៊ីនឹងបាញ់បង្ហោះ ម៉ាស៊ីនទាញ ទៅកាន់អាចម៍ផ្ដាយ Apophis​​ នៅឆ្នាំ ២០២០ ដើម្បីសាក

ល្បងបច្ចេកវិទ្យាផ្លាស់ប្ដូរគន្លងគោចររបស់បណ្ដាផ្កាយព្រះគ្រោះដែលគំរាមដល់ផែនដី។

បន្ទាប់ពីផ្កាយព្រះគ្រោះ Apophis ត្រូវបានគេរកឃើញកាលពី ៨ឆ្នាំមុន ក្រុមអ្នកតាមដានស្ថានការណ៍បានរកឃើញថា វាអាចនឹងហោះមកប៉ះនឹងផែនដី ក្នុងឆ្នាំ ២០២៩ ដោយភាពជាក់ស្ដែង ១/៣៧។ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្របានអះអាងថា នឹងមិនមានការប៉ះទង្គិចណាមួយរវាងផែនដីនឹងផ្កាយព្រះគ្រោះ Apophis នោះទេ។

ប៉ុន្ដែ ប្រសិនផ្កាយព្រះគ្រោះនេះ ធ្លាក់ចូលក្នុងតំបន់ដែលគេហៅថា narrow corridors ក្នុងឆ្នាំ ២០២៦ នោះ Apophis អាចនឹងប៉ះជាមួយផែនដី។ ប៉ុន្ដែគេអាចប្រើប្រាស់ ម៉ាស៊ីនទាញ ដើម្បីបង្វែរទិសដៅរបស់ ផ្កាយព្រះគ្រោះនេះបាន។

/

លោក Yuri Karash  មកពីមន្ទីរស្រាវជ្រាវអវកាសរុស្ស៊ី បានបកស្រាយអំពីគំនិតនៃការប្រើប្រាស់ម៉ាស៊ីនទាញ ថា វាគឺជាម៉ាស៊ីនមួយដែលហោះហើរជុំវិញផ្កាយព្រះគ្រោះ ហើយវាមានឥទ្ធិពលទៅលើគន្លងគោចររបស់ផ្កាយព្រះគ្រោះនោះ។ ប្រសិន ម៉ាស៊ីនទាញ ត្រូវបានបង្ហោះឡើងទាន់ពេល វានឹងជួយធ្វើអោយផ្កាយព្រះគ្រោះ ចាកចេញពីគន្លងគោចរដ៏គ្រោះថ្នាក់របស់វា៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ ruvr