ពិភពលោកកាន់តែឡើងកំដៅពីមួយថ្ងៃទៅមួយថ្ងៃគួរអោយបារម្ភ ហើយណាសាកាលពីពេលថ្មីៗកន្លងមកនេះពួកគេបានបង្កើតវីដេអូមួយដែលបង្ហាញពីការកើនកំដៅរបស់ផែនដីតាំងពីអំឡុងឆ្នាំ១៨៨៨ មកដល់សព្វថ្ងៃដែលវាបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង និងមិនប្រក្រតីរបស់កំដៅផែនដី។វីដេអូនេះត្រូវបានសិក្សា និងចងក្រងធ្វើឡើងដោយ Goddard Institute for Space Studies (GISS)របស់ណាសា ដែលមានទីតាំងនៅ ទីក្រុង New York។ ការឡើងកំដៅផែនដីនេះត្រូវបានសិក្សាអោយដឹងថាបណ្ដាលមកពីការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សដែលនាំអោយមានការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ ដែលឆ្ពោះទៅស៊ីស្រទាប់អូសូន ដែលជារនាំងការពារកំដៅដ៏សំខានរបស់ភពផែនដី រាល់ឧស្ម័នផ្ទះកញ្ចក់ទាំងនេះកើត ពីការដុតប្រេង ក៏ដូចជាធ្យូងថ្ម ដើម្បីទាញយកថាមពលដែលមនុស្សប្រើប្រាស់សព្វថ្ងៃនិងការកាប់បំផ្លាញព្រៃឈើ៕





តើផែនដីដែលយើងរស់នៅអាច ទ្រទ្រង់បានរហូតដល់ពេលណា?
ដោយ៖ ម៉ូកាប្រភពពី៖ Dailymail