ស្ទើរតែមិនគួរអោយជឿ ៖   ជាហេតុការណ៍  ដ៏រន្ធត់មួយ និងមិននឹកស្មានដល់ ក្នុងក្លឹបរាត្រីមួយកន្លែង នៅក្នុងប្រទេស ប៉េរូ ពោលបុរសម្នាក់   ហេតុ តែភ្លើងប្រច័ណ្ឌ  ឡើងដល់ចំនុចកំពូល បានញ៉ាំងអោយ គាត់ហ៊ាននោះហ៊ាន ពោល ហ៊ានដកកាំភ្លើង បាញ់  សម្លាប់មិត្តភក្កិ ប្រុសរបស់ខ្លួន នៅពីមុខមហាជន ខណៈជនរងគ្រោះខាងលើ រាំកៀក ទៅនឹងមិត្តស្រី របស់ជនដៃដល់ពេក ។

/

គួរបញ្ជាក់ថា ស្រ្តីជាមិត្តស្រី ជនជាប់ចោទ រំពេចនោះ ពិតជាមានភាព ស្រឡាំងកាំងជាខ្លាំង ដោយមិន ធ្លាប់នឹកគិតថា មានរឿងនេះកើតឡើង ហើយក៏ពុំធ្លាប់សង្ឃឹមថា   គ្រាប់កាំភ្លើងនោះ ជាការបាញ់ចេញ ពីសំណាក់មិត្តប្រុសរបស់ខ្លួនដែរ។ យ៉ាងណាមិញ ជនដៃដល់   មិនត្រឹមតែ   ពុំ មានការភ័យខ្លាច និង ភ័យព្រួយក្នុងការបាញ់សម្លាប់ជីវិតមនុស្ស មានវិនាទីមួយនោះ បើតាមសេចក្តីរាយការណ៍បញ្ជាក់បាន ថាគាត់បានដើរទៅជិតសាកសព និងភៀសខ្លួនចេញពីកន្លែងកើតហេតុ ។

ភ្លាមៗនោះ កម្មវិធីរាំរែក ក៏បានបញ្ឈប់ ក្រោយពីបានឃើញបុរសជាជាប់ចោទ   ដេកដួលនៅកណ្តាល ពីសរាំយ៉ាងដូច្នេះ ។ យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ពីអត្តសញ្ញាណ ពួកគេទាំង អស់គ្នានៅឡើយនោះទេ ស្របពេលដែល ការតាមចាប់ឃាត់ខ្លួន ក៏ពុំទាន់មានប្រភពណាមួយ បញ្ជាក់ អោយដឹងដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន