យោងទៅតាមការស្រាវជ្រាវ យុវវ័យដែលលេងវីដេអូហ្គេមបែបវាយប្រហារជាច្រើនឆ្នាំអាចមានចរិតឃោរឃៅចំពោះមនុស្សដទៃ។ អ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ក្មេងស្រីដែលលេងហ្គេមបែបវាយប្រហារក៏អាចទទួលរងនូវឥទ្ធិពលនេះដូចក្មេងប្រុសដែរ។
ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ ប្រុក ប្រទេសកាណាដា បាននិយាយថាយុវវ័យអាចមានកំហឹងឆេវឆាវ បាននោះ ដោយសារតែដំណោះស្រាយទាំងឡាយនៅក្នុងវីដេអូហ្គេមគឺតែងតែប្រើហិង្សាដូចជាការប្រើកាំភ្លើងជាដើម។
ជាក់ស្តែងមានបុរសជនជាតិ ណ័រវេស ម្នាក់ឈ្មោះ អេនដឺ ប្រេវីក បានសំលាប់មនុស្ស៧៧នាក់នៅឆ្នាំនេះពីព្រោះតែគាត់បានលេងវីដេអូហ្គេម ខល អូហ្វ ឌីយូធី (Call of Duty) ដែលជាហ្គេមបែបបាញ់ប្រហារនៅក្នុងសង្គ្រាម។

រូបភាព៖ អេនដឺ ប្រេវីក បាននិយាយប្រាប់អ្នកផ្សាយពត៌មានថាវីដេអូហ្គេមខល អូហ្វ ឌីយូធី បានហ្វឹកហាត់គាត់ឲ្យសំលាប់មនុស្ស៧៧នាក់មកហើយនៅឆ្នាំនេះ។
ការសិក្សាក៏បានធ្វើឡើងចំពោះយុវជនដែលមិនលេងវីដេអូហ្គេមបែបវាយប្រហារដែរ ពួកគេពុំមានភាពឃោរឃៅនោះឡើយ៕
ដោយ៖ ផល រិនដូ
ប្រភព៖ dailymail