នៅថ្ងៃនេះ គេហទំព័រ BGR បានបង្ហាញព័ត៌មានថា Galaxy Tab 3 នឹងធ្វើការបង្ហាញខ្លួននៅចុងឆ្នាំនេះ។ ក្នុងនោះប្រភពព័ត៌មានពី Sammobile ក៏បានបញ្ជាក់ Tab 3 អាចនឹងធ្វើការបង្ហាញខ្លួនរួមជាមួយ Galaxy Note III នៅក្នុងការតាំងពីព័រណ៍ IFA នៅ Berlin ប្រទេសអាឡឺម៉ង់ ក្នុងខែកញ្ញាខាងមុខនេះ។ ជាក់ស្តែង ព័ត៌មានស្តីពីរូបសណ្ឋាន និងរូបភាពនៃឧបករណ៍ទាំងពីរនេះស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។
Sammobile ក៏បានឲ្យដឹងថា Samsung នឹងធ្វើការអាប់ហ្រ្គេដឡើង Android 4.2.2 ដល់ Galaxy Tab 2 ក្នុងពេលឆាប់ៗនេះ ហើយលើកនេះអាចជាការអាប់ហ្គ្រេដចុងក្រោយ ដល់ផលិតផលនេះ។ ក្នុងនោះគំរូ Galaxy Tab ជំនាន់ដំបូងគឺមិនអាចអាប់ហ្គ្រេដបានទេ។ សំរាប់ គំរូស៊េរីខ្ពស់ៗដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន, Samsung ប្រាកដជាអាប់ហ្រ្គេដឡើង Android 5.0។
Samsung ចាប់ផ្តើមធ្វើការបង្ហាញណែនាំ Galaxy Tab លើកដំបូង មុននេះពីរឆ្នាំ និង tablet 7 inch លេចមុខដំបូងគេនៅលើទីផ្សារ។ ក្នុងនោះ Galaxy Tab 2 បានបង្ហាញខ្លួនកាលពីឆ្នាំមុន ហើយក៏កំពុងនៅលក់ដាច់ផងដែរ៕
ដោយ៖ សិលាប្រភព៖ VE