
ភ្នំពេញៈ ព្រោះតែការបណ្តែតណ្តោយចិត្តឱ្យងប់ងុល និងលង់លក់ក្នុងតម្រេកតណ្ហា ផ្លូវកាមហួសប្រមាណ បណ្តាលឱ្យមនុស្សឆ្កួតវង្វេង លែងស្គាល់បាបបុណ្យ ខុសត្រូវ លែងខ្លាចគុក ក្លាចច្រវ៉ាក់ ហ៊ានប្រព្រឹត្តអំពើទុរយស លែងស្គាល់កូនគេ កូនឯង បងគេ បងឯង ប្អូនគេ ប្អូនឯង សូម្បីតែមនុស្សវិកលចរិត មនុស្សគរ មនុស្សថ្លង់ ធ្វើយ៉ាងណាឱ្យតែបានសម្រន់តណ្ហារបស់ខ្លួន ដោយមិនគិតពីលទ្ធផលយ៉ាងណានោះឡើយ។ ជាក់ស្តែងគ្រាន់តែរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០១១) មានករណីចាប់រំលោភសេពសន្ថវៈ៣ករណី បានកើតឡើងជាបន្តបន្ទាប់គ្នា នៅក្នុងខេត្ត៣ផ្សេងគ្នា។
ករណីទី១. នារីគរថ្លង់ម្នាក់ឈ្មោះ ស.ល អាយុ ២០ឆ្នាំ ត្រូវជនសង្ស័យឈ្មោះ ឆាំ អៀ អាយុ ២១ឆ្នាំ លួចឡើងទៅលើផ្ទះ ហើយធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេច ក្រោយពេលធ្វើសកម្មភាពជនសង្ស័យរូបនេះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងនៅភូមិ-ឃុំត្រពាំងល្វា ស្រុកឧតុង្គខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១ និង០០នាទីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១១។
ករណីទី២. នារីវ័យ១៦ឆ្នាំម្នាក់ ឈ្មោះ វ.ស ត្រូវជនសង្ស័យឈ្មោះ ងន ផាន់ណា អាយុ ២២ឆ្នាំ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច ហើយគេចខ្លួនបាត់។ ហេតុការណីនេះកើតឡើងកាលពីវេលាម៉ោង ២៣ និង៤៥នាទីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១១ ស្ថិតនៅភូមិ-ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ករណីទី៣. ស្ត្រីវ័យ ១៨ឆ្នាំម្នាក់ ឈ្មោះ យ.យ ត្រូវបងថ្លៃជីដូនមួយឈ្មោះ សុខ សារឿន អាយុ ២៦ ឆ្នាំ ចាប់រំលោភបានសម្រេចរហូតដល់ទៅ២ដង ខណៈនារីរងគ្រោះចុះទៅដេកចាំទូកនៅកំពង់ទឹកតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ នៅក្នុងភូមិដំណាក់ពពូល សង្កាត់-ក្រុង កំពង់ឆ្នាំង។ ក្រោយពេលកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ លុះដល់ម៉ោង ១០ និង២០នាទីព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០១១ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
ទង្វើទាំងអស់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួន បានបញ្ចោញទស្សនៈថា ព្រោះតែសិលធម៌ នៃការរស់នៅរបស់យុវវ័យបច្ចុប្បុន្នហាក់មានការធ្លាក់ចុះ ទើបពួកគេលែងខ្លាចរអែង លែងស្គាល់ខុសត្រូវ ហើយប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម ដូចជាការវាយតប់ កាប់សម្លាប់គ្នា បង្កភាពអនាធិបតេយ្យ និងទង្វើអនាចារជាច្រើនផ្សេងទៀត បូករួមទាំងការរំលោភសេពសន្ថវៈផងដែរ ។
http://dap-news.com/index.php?option...news&Itemid=50