ភ្នំពេញ ៖ នៅ​ម៉ោង​១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ ខែ​មករា​នេះ នៅ​ផ្ទះ​លេខ​១២ E2 ក្រោយ​សណ្ឋាគារ​តាយម៉េង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។ ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Jessica Claire អាយុ​៣២​ឆ្នាំ ភេទ ស្រី ជា​ជន​ជាតិ​អាមេរិកាំង ជា​អ្នក​រចនាប្លង់​កាសែត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​មាន​ឈ្មោះ Drewc foster អាយុ​៣២​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។ រហូត​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មករា​នេះ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់ នោះ​នៅ​ឡើយ​ទេ។ បុគ្គលិក​កាសែត​ខេមបូឌា ដេលី ដែល​ស្នាក់​នៅ​ផ្ទះ​នោះ​មាន​ចំនួន​១២​នាក់ ហើយ​ការ ស្លាប់ និង​រង​របួស​នោះ ​សមត្ថកិច្ច​មិនទាន់​ដឹង​​ថា​​អាការៈ​ពុល​អ្វី​ម្យ៉ាង​​នៅ​ឡើយ​ទេ​?

លោក​ឧត្ដម​សេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ កម្ពុជា​ថ្មី​ថា ការ​ស្លាប់​ជន​បរទេស​នោះ លោក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​និង​សន្លប់ នេះ​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​រង់​ចាំ​សាក​សួរ​ពី​ជន​រង​គ្រោះ​ដែល​សន្លប់​ទើប​ដឹង​ មូល​ហេតុ ពិត។ លោក​បញ្ជាក់​ថា ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​គឺ​សង្ស័យ​ជន​រង​គ្រោះ​អាច​នឹង​ពុល​អ្វី​ ម្យ៉ាង ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់ និង​កំពុង​ធ្វើ​កោសល្យ​វិច័យ​ពី​ក្រុម​គ្រូ​ពេទ្យ៕

http://www.kampucheathmey.com/local-...-09-24-47.html