ជំងឺកញ្ជ្រិលគឺជាជំងឺមួយប្រភេទ ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួល។ ជំងឺប្រភេទនេះ ភាគច្រើនគឺកើតមានចំពោះកុមារតូចៗ ដោយសារ កុមារទំាងនោះ  មិនបានចាក់ថ្នាក់វ៉ាក់សំាងការពារ ឬអាចបណ្តាលមកពីការទទួលទានអារហារមិនទៀងទាត់ និងការរស់នៅខ្វះអនាម័យ។

ជំងឺកញ្ជ្រិល គឺមានរោគសញ្ញាដូចជា មានអាការគ្រុនក្តៅ ឈឺភ្នែកឡើងពណ៌ក្រហម ហៀសំបោរ ក្អក ឈឺបំពង់ក មិនឃ្លានអាហារ និង​មានកន្ទួលតូចៗ នៅលើស្បែក។ល។

ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ មួយចំនួន អាចព្យាបាលកំចាត់ជំងឺកញ្ជ្រិល  ឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម កិនឱ្យម៉ដ្ឋ ២ស្លាបព្រាកាហ្វេ សង្កត់យកទឹក រួចលាយជាមួយនឹងម្ស៉ៅរមៀត ១ស្លាបព្រាកាហេ្វ កូរចូលគ្នាឱ្យសព្វ ផឹកឱ្យបាន ២ដង ក្នុង១ថ្ងៃ។

វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ  fenugreek ២ស្លាបព្រាបាយ លាយជាមួយនឹងទឹក ១កែវ  ទុករយៈពេល ២ម៉ោង រួចផឹកវា ៣ស្លាបព្រាកាហ្វ ជារៀងរាល់ ៣០នាទីម្តង ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda