អាម៉េរិក៖ តារាចម្រៀង តារាសម្តែង និងអ្នករាំដ៏ល្បីល្បាញ អាម៉េរិក វ័យ៤៥ឆ្នាំ Jennifer Lopez ត្រូវបានគេទទួលស្គាល់ពី ទេពកោសល្យដ៏អស្ចារ្យរបស់នាង ក្នុងវីស័យសិល្បៈ  ចំពោះរឿងស្នេហាវិញនោះតារាស្រីដែលមានស្អាតបំផុត Lopez ក៏មានច្រើនហួសពីការស្មាន ។

/

ថ្ងៃនេះ LookingToday សូមបង្ហាញមុខគូស្នេហ៍របស់ Lopez ដែលនាងមានតាំងពីអាយុ១៥ឆ្នាំមកដល់បច្ចុប្បន្ន ។

១. Jennifer Lopez និង David CruzJennifer Lopez និង David Cruz បានស្រលាញ់គ្នានៅឆ្នាំ១៩៨៥ តាំងពី Lopez មានអាយុ១៥ឆ្នាំមកម្ល៉េះ  ហើយអ្នកទាំងពីរបានទៅ រស់នៅជាមួយគ្នានៅ Los Angeles ។ អ្នកទាំងពីរបានបែកគ្នានាឆ្នាំ១៩៩៤ ។

width=600

២. Jennifer Lopez និង Wesley Snipesតារាសម្តែង Lopez ថតឈុតស្តៅសាច់ជាមួយ Wesley ក្នុងខ្សែភាពយន្ត Money Train បន្ទាប់ពីនោះពួកគេបានក្លាយជាសង្សារ និងគ្នា ។

width=600

៣. Jennifer Lopez និង Ojani NoahOjani ជាប្តីទី១ របស់ Jennifer Lopez ដែលអ្នកទាំងពីរ បានរៀបការនៅឆ្នាំ១៩៩៧ បានតែមួយឆ្នាំប៉ុណ្ណោះអ្នកទាំងពីរចែកផ្លូវគ្នា ។

width=600

៤. Jennifer Lopez និង Cris Juddជាលើកទី២ Jennifer Lopez បានរៀបការជាមួយអ្នករាំឆាកម្នាក់នេះ នៅឆ្នាំ២០០១ បន្ទាប់ពីជួបគ្នានៅក្នុងពេលថតវីដេអូ ចម្រៀងរបស់នាង Love Don't Cost A Thing និងបានបែកគ្នានៅឆ្នាំ២០០៣ ។

width=600

៥. Jennifer Lopez និង Sean 'Diddy' CombsJennifer Lopez លួចមានទំនាក់ទំនងស្នេហ៍ជាមួយ Diddy តាំងពីមុនឆ្នាំ២០០១ ។ អ្នកទាំងពីរបានបែកគ្នាបន្ទាប់ពីត្រូវគេទាន់នៅក្នុងក្លឹបមួយតែយ៉ាងណា Diddy បាននិយាយថា ខ្លួនសប្បាយចិត្តដែលធ្លាប់បានធ្វើជាសង្សារ Lopez ។

width=600

៦. Jennifer Lopez និង Ben AffleckLopez ស្រលាញ់គ្នាជាមួយ Ben Affleck ពីឆ្នាំ២០០២ ដល់ ២០០៤ ថែមទាំងបានភ្ជាប់ពាក្យទៀតផង តែស្នេហានេះត្រូវបញ្ចប់ ដែលពួកគេបានត្រឹមតែជាគូដណ្តឹងប៉ុណ្ណោះ ។

width=600

៧. Jennifer Lopez និង Marc Anthonyអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ២០០៤ ថែមទាំងមានកូនភ្លោះទៀតផងឈ្មោះ Max និង Emme ។ ពួកគេបានបែកគ្នានៅឆ្នាំ២០១១ ប៉ុន្តែរហូតដល់ពេលនេះ អ្នកទាំងពីរមិនទាន់បានស៊ីញ៉េលែងលះនៅឡើយទេ ។

width=600

៨. Jennifer Lopez និង Casper SmartJennifer Lopez និង Casper Smart បានស្រឡាញ់គ្នានៅឆ្នាំ២០១១ មិនយូរប៉ុន្មាន បន្ទាប់ពីបែកគ្នាពីប្តី Marc Anthony  និងមានដំណឹងបែកគ្នា នៅឆ្នាំ២០១៤ តែព័ត៌មាននេះនៅស្រពិចស្រពិលនៅឡើយ ព្រោះប៉ុន្មានថ្ងៃនេះមានព័ត៌មានថា អ្នកទាំងពីរធ្វើជាបែក ដើម្បីមុខរបរតែប៉ុណ្ណោះ ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល