កំពង់ចាម*៖ នារីស្រស់ស្អាតម្នាក់ បានដាច់ចិត្តទៅលោតទឹក ពីលើស្ពានគីហ្សូណា បម្រុងសម្លាប់ខ្លួន ដោយសារតែ ខឹងនឹងម្តាយ របស់ខ្លួនស្តីបន្ទោសបន្តិចបន្តួច រឿងកំហុសកិច្ចការនៅក្នុងផ្ទះ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៦នឹង២០នាទី ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ នៅចំណុចចន្លោះបង្គោល៦-៧លើស្ពានគីហ្សូណា ខេត្តកំពង់ចាម ។
ឈ្មោះ ម៉េង សុខា ត្រូវជាប្អូនស្រីរបស់នារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ម៉េង ចាន់ណា អាយុ២៣ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ប្អូនស្រីរូបនោះបានបន្តឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី២១ ខែមករា បងស្រីរបស់ខ្លួននោះ ត្រូវម្តាយស្តីបន្ទោសរឿងចាក់ទឹកត្រីចោល ដោយមិនបានសួរនាំគាត់ ហើយនឹងស្តីបន្ទោសរឿងដើរ មិនសូវនៅផ្ទះ ។ ក្រោយពីការស្តីបន្ទោសនោះ បងស្រីរបស់នាងបានដើរបាត់អស់រយៈពេលយ៉ាងយូរ ទើបឃើញចូលផ្ទះវិញ។
លុះដល់ព្រឹកម៉ោងប្រហែលជាង៥ភ្លឺ ថៃទី២២ ខែមករា ស្រាប់តែបាត់បងស្រីរបស់នាងម្តងទៀត លុះដល់វេលាម៉ោងជិត៧ ថៃដដែលនោះ ស្រាប់តែនាងបានទទួលដំណឹងថា បងស្រីរបស់នាងបានទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ហើយត្រូវសមត្ថកិច្ចនគរបាលយាមស្ពាន នឹងប្រជានេសាទ បានជួយស្រង់ រួចដឹកមកសង្គ្រោះ នៅមន្ទីរសម្រា កព្យាបាល១១៥ ។ ម៉េង សុខា បានឱ្យដឹងទៀតថា រហូតដល់ម៉ោង១១ ថៃទី២២ ខែមករានេះ បងស្រីរបស់ខ្លួនៅមិនទាន់ដឹងខ្លួននៅឡើយទេ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ខ្សែជីវិតរបស់នាង បានរួចផុតពីសេចក្តីស្លាប់ហើយ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលបន្តទៀត។
http://dap-news.com/index.php?option...news&Itemid=50