ជាទូទៅសុភាពនារី តែងតែចូលចិត្តនូវអ្វីដែលមានពណ៌ស្រស់ស្អាត ជាពិសេសគឺពណ៌ផ្កាឈូកនេះឯង។ ហើយដោយយល់ឃើញពីបញ្ហានេះ បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទល្បីៗ ក៏មិនបានមើលរំលងដែរ ពោលពួកគេក៏បានផលិតនូវបណ្តាស្មាតហ្វូនមួយចំនួនដែលមានពណ៌ផ្កាឈូក ដ៏ស្រស់ស្អាត ដើម្បីបំពេញតម្រូវការ មិត្តនារីៗយើងទាំងអស់គ្នា។

ខាងក្រោមនេះ គឺជាបណ្តាស្មាតហ្វូនមួយចំនួន ដែលមានពណ៌ផ្កាឈូក ស្រស់ស្អាត គួរឲ្យទាក់ទាញដល់មិត្តនារី។ ទស្សនាទាំងអស់គ្នា ៖

Nokia Lumia 620

width=381

នេះគឺជាស្មាតហ្វូនប្រើ Window Phone 8 មានការរចនាម៉ូដបែបយុវវ័យនៃស៊េរី Lumia។ វាប្រើប្រាស់ CPU Dual Core Qualcomm Snapdragon S4 ល្បឿន 1 GHz, RAM 512 MB, មេម៉ូរីក្នុង8 GB។ វាមានអេក្រង់ទំហំ 3,8 inch កំរិតពន្លឺ 800 x 480 pixel, Camera ក្រោយ 5 megapixel, Camera មុខ 0,3 meagapixel, ថតវីដេអូ HD 720 និងមានថ្មទំហំ 1.300 mAh។

Sony Xperia SL

/

ស្មាតហ្វូននេះបំពាក់នូវ CPU Dual Core Qualcomm S3 2x Scorpion ល្បឿន 1,7 GHz, មេម៉ូរីក្នុងទំហំ 32 GB, ក្រាហ្វិក Adreno 220 និង RAM 1 GB។ វាជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយទំហំ 4,3 inch, បច្ចេកវិទ្យា LCD Bravia កំរិតពន្លឺ HD។ វាបំពាក់នូវកាមេរ៉ាក្រោយដល់ទៅ 12 megapixel, ថតវីដេអូប្រភេទ Full HD និងកាមេរ៉ាមុខ 1,3 megapixel ។

Samsung Y Duos

width=377

នេះគឺជាស្មាតហ្វូនតំលៃថោកសំរាប់សិស្ស និស្សិត។​ វាមានអេក្រង់ទំហំ 3,12 inch QVGA កំរិតពន្លឺ 320 x 240 pixel, CPU មានល្បឿន 832 MHz, RAM 385 MB, មេម៉ូរីក្នុង 512 MB, អាចថែមមេម៉ូរីក្រៅបានតាមរយះកាត microSD ដល់ 32 GB។

ស្មាតហ្វូននេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread, camera 3 megapixel; HSDPA 7,2 Mb/វិនាទី, Wi-Fi, GPS, Bluetooth, microUSB, និង radio FM ដែលអាចបំពេញតម្រូវការ ក្នុងការលេងអ៊ីនធឺណេត, ហ្វេសប៊ុកបាន។

Sony Xperia J

width=371

Xperia J ប្រើ Android 4.0, អេក្រង់ 4 inch, កំរិតពន្លឺ FWVGA 854 x 480 pixel។ ជាក់ស្តែងវាប្រើ Chip Single Core Qualcomm MSM7227A ល្បឿន 1 GHz, RAM 512 MB, មេម៉ូរីក្នុង2 GB អាចបន្ថែមមេម៉ូរីក្រៅបាន។

Samsung Galaxy Note

width=363

ស្មាតហ្វូនមានអេក្រង់ទំហំ​ 5,3 inch កំរិតពន្លឺ HD បច្ចេកវិទ្យា Super AMOLED, ហើយមានបំពាក់នូវប៊ិច S-Pen មកជាមួយថែមទៀតផង។ វាប្រើ CPU Dual Core ARM Cortex-A9 ល្បឿន 1,4 GHz, chipset Exynos ជាមួយក្រាហ្វិក Mali-400MP និង Software ល្អៗជាច្រើនដែលអភិវឌ្ឍផ្ទាល់ដោយ Samsung ៕

ដោយ៖ សិលាប្រភព៖ VE