Acer ធ្លាប់បានធ្វើការបង្ហាញណែនាំស្មាតហ្វូន Liquid S2 ជាមួយនឹងសមត្ថភាព អាចថតវីដេអូ ប្រភេទ 4K កាលពីខែកញ្ញា ឆ្នាំ២០១៣ នេះ។ ប៉ុន្តែត្រូវរង់ចាំដល់ជិតដាច់ឆ្នាំ ទើបផលិតផលនេះ បានដាក់លក់នៅលើទីផ្សារប្រទេសមួយចំនួន លើពិភពលោក។ Liquid S2 ជាស្មាតហ្វូនស៊េរី ខ្ពស់មួយ ដែលមានអេក្រង់ទំហំ ៦អ៊ីន កំរិតរីសូលុយស្យុង Full HD និង CPU Quad Core  Snapdragon 800។

/

ផែនការដំបូងរបស់ Acer គឺដាក់លក់ Liquid S2 នៅដើមខែតុលា ប៉ុន្តែទើបតែដល់ពេលនេះ ស្មាតហ្វូនបានដាក់លក់នៅលើទីផ្សារមួយចំនួន។ នៅប្រទេសហូឡង់ Liquid S2 បានដាក់លក់ ក្នុងតំលៃ ៦៨០ ដុល្លារ សម្រាប់នៅហុងកុងវិញ វាមានតំលៃថោកជាងបន្តិច ពោលគឺដាក់លក់ក្នុង តំលៃ ៦២០ ដុល្លារ។

/

លក្ខណៈសម្បត្តិមួយចំនួននៃ Acer Liquid S2:

- CPU Quad Core Qualcomm Snapdragon 800 ល្បឿន 2.2 GHz- អេក្រង់ IPS 6 inch, full HD 1080 x 1920 pixel ជាមួយនឹងកញ្ចក់ដ៏រឹងមាំ Gorilla Glass 3- RAM 2 GB, មេម៉ូរីក្នុង 16 GB (អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD)- ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jellly Bean- កាមេរ៉ាក្រោយ 13 MP, ថតវីដេអូប្រភេទ 4K កាមេរ៉ាមុខ 2 MP- ថ្ម 3300 mAh- ប្រព័ន្ធសម្លេង Dolby Sound Technology- ខ្នាតប្រវែង 166 x 86 x 9 mm និងទម្ងន់ 231g

/

ក្រៅតែទីផ្សារនៅប្រទេសហូឡង់ និងហុងកុង Acer នៅមិនទាន់កំណត់បន្ថែម ប្រទេសដទៃផ្សេង ទៀត ដើម្បីដាក់លក់ Liquid S2 នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Android នៅតែឈរលំដាប់លេខ១ ក្នុងពេល Windows Phone នៅតែបន្តដេញតាម iOS- iPad Pro អេក្រង់ទំហំ ១២,៩ អ៊ីន នឹងមានកំរិតរីសូលុយស្យុង 2K និង​ 4K- Samsung បង្ហាញខ្លួន ឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen

ប្រែសម្រួល៖ សិលាប្រភព៖ vreview