កាលពីប៉ុន្មានថ្ងៃកន្លងមកនេះតម្លៃប្រេងសាំងនៅរាជធានីភ្នំពេញកំពុងតែឡើងថ្លៃទៀតហើយ។ក្នុងនោះតម្លៃសាំងធម្មតាបានឡើងដល់ ៥៤៥០៛ ដែលត្រូវគិតប្រាក់ ៥៥០០៛ ក្នុងមួយលីត ខណៈដែលសាំងស៊ូពែរ បានឡើងដល់ ៥៦៥០៛ ដែលត្រូវគិតប្រាក់ ៥៧០០៛ ក្នុងមួយលីត។/ជាមួយគ្នានេះដែរគេសង្កេតឃើញថាការតម្លើងថ្លៃសាំងវាបានក្លាយជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងរាជធានីភ្នំពេញទៅហើយ ព្រោះមើលទៅដូចជាមិនមានវិធីណាដែលអាចដោះស្រាយបញ្ហានេះបាននោះទេ ខណៈដែលតម្លៃប្រេងនៅលើទីផ្សារពិភពលោកកំពុងឡើងថ្លៃ។/គួររំលឹកផងដែរថាកាលពីប៉ុន្មានខែមុន តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងសឹងតែទាំងអស់នៅក្នុងរាជធានីភ្នំពេញបានឡើងថ្លៃដល់ទៅ ៦០០០៛ ជាងនៅក្នុងចំណុះមួយលីត ចំពោះសាំងស៊ូពែរហើយស្របពេលនៅផងដែរគេក៏ឃើញមានការធ្វើបាតុកម្ម តវ៉ាចំពោះតម្លៃសាំងផងដែរ រហូតដល់តម្លៃសាំងបានចុះមកនៅត្រឹម ៥០០០៛ នៅក្នុងមួយលីតសម្រាប់សាំងធម្មតា នៅក្រោយពេលប្រជុំអាស៊ាន។មកដល់ពេលនេះតម្លៃសាំងគឺកំពុងតែឡើងជាលំដាប់សារជាថ្មី ដែលវាបានក្លាយជាបញ្ហាមួយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ។ វិបត្តថ្លៃសាំងនៅពេលថ្មីៗនេះបានឡើងថ្លៃស្ទើរតែគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ មិនថាកម្ពុជា ថៃ ឬវៀតណាម នោះទេតែអ្វីដែលយើងសង្កេតឃើញថាមិនប្រក្រតីនោះគឺតម្លៃសាំងនៅប្រទេសថៃ ថ្ងៃនេះគឺមានតម្លៃពី ៣៨ ទៅ ៣៩ បាត គឺសម្រាប់សាំងស៊ូពែរប្រៀបធៀបមកតម្លៃសាំងនៅក្នុងរាជធានីភ្នំពេញគឺវាខុសគ្នាឆ្ងាយ៕

ដោយ៖ ម៉ូការូបភាព៖ ហ៊ៅស៊ីង