លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Real Mardrid ប្រាកដក្នុងចិត្តថាក្រុមBarcelona ជាក្រុមដែលអាចឈានទៅវគ្គផ្តាច់ព្រាត់ក្នុងការប្រកួត  ChampionsLeague នៅរដូវកាល​នេះ​។ ក្រោយពេល Mardrid បានឈ្នះ ៥ ទល់ ២ លើក្រុមAPOEL នៅ Santiago Bernabeu  កាលពីថ្ងៃ ពុធ  លោក Jose Mourinho បានបញ្ជាក់ប្រាប់ទៅអ្នកសារព័ត៌មានថាគាត់មានភាពជឿជាក់លើក្រុម   Barcelona រួចរាល់សម្រាប់វគ្គផ្តាច់ ព្រាត់ព្រោះក្រុមនេះពិតជាធ្វើបានល្អមែនទែន ក្នុងការប្រកួត។ហើយការប្រកួតផ្តាច់ព្រាត់ពិតជាសំខាន់ណាស់មែនទែន បើ Real Mardrid អាចយកឈ្នះក្រុម Bayern នោះ   Real Mardrid នឹងជួបជាមួយ ​ Bacelona នៅវគ្គផ្តាច់ព្រាត់ជាក់ជាមិនខាន។

ខណៈនោះដែលកីឡាករ Cristiano Ronaldo បន្ថែមថាគាត់នឹងក្រុមរបស់គាត់នឹងខិតខំធ្វើយ៉ាងណាយកឈ្នះក្រុម Bayern អោយបានចំពោះការប្រកួតនៅថ្ងៃទី១៨ ខែ មេសា​ខាងមុខនេះ។គាត់​បន្តថា យើងអាចទៅដល់គោលដៅរបស់យើង ហើយយើងបានយកឈ្នះ APOEL ដែលពេលនេះយើងបានមកដល់ជុំពាក់កណ្តាលផ្តាច់ព្រាត់ទៅហើយ។ ប៉ុន្តែក្រុម Bayern ពិតជាក្រុមដែលពិបាកក្នុងការផ្តួលមែនទែនខ្ញុំមិនប្រាកដចិត្តទេថាខ្ញុំអាចឈានដល់វគ្គផ្តាច់ព្រាត់ព្រោះក្រុម   Bayern   គឺជាក្រុមដែលអាចនឹងយកពាន្វរង្វាន់ Champions League ផងក៏មិនដឹង។

/

លោក  Jose Mourinho គ្រូបង្វឹកក្រុម Real Madrid

ដោយ៖​ រិទ្ធិ